កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងចុងក្រោយនេះ (Video Inside)

កម្ពុជាមិនមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យការមិនមានការឆ្លងសោះមានរយៈពេល ៦ថ្ងៃ ជាប់គ្នាមកហើយ ។ យោងតាមក្រសួងសុខាភិបាលកម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ ការឆ្លងមានការថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយ ក្នុងរយៈពេល ៦ថ្ងៃចុងក្រោយនេះ ។

កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៩ម៉ឺន ៥ពាន់ ១១៨នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមាន ប្រមាណជាង ៩៥ភាគរយរួចមកនេះ ។

ads banner