សម្ដេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្ន កម្ពុជា អាចផលិត និងនាំចេញគ្រាប់ស្វាយចន្ទីបាន ១.១៨០.០០០តោន

កំពង់ធំ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន កម្ពុជា អាចផលិត និងនាំចេញគ្រាប់ស្វាយចន្ទីបាន ១.១៨០.០០០តោន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបើកបុណ្យទន្លេ នាល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ធំ ។

ក្នុងឱកាសនេះ សម្ដេចតេជោបានបង្ហាញនូវមហិច្ឆតាក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលផលិតស្វាយចន្ទីច្រើនជាងគេក្នុងពិភពលោក ខណៈពេលនេះ ផលិតផលស្វាយចន្ទីរបស់កម្ពុជា បាននាំចេញលើប្រទេសកូឌីវ័ររួចហើយ។

សម្ដេច តេជោបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា អាចផលិតនិងនាំចេញគ្រាប់ស្វាយចន្ទីបាន ១លាន ១សែន ៨ម៉ឺនតោន លើសប្រទេសកូឌីវ័រប្រមាណ ៨ម៉ឺនតោន ។

សម្ដេចតេជោ បានបន្តថាបន្ទាប់ពីមានសន្ដិភាព បូកជាមួយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព, មួយផ្នែករបស់កម្ពុជា គឺទាក់ទាញទេសចរណ៍ និងមួយផ្នែកទៀត គឺការផ្គត់ផ្គង់សម្រាប់ទេសចរណ៍ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner