សម្ដេចតេជោ ហ៊ុន សែន បារម្ភពីការគោករាក់នៃបឹងទន្លេសាប ដោយសារលំហូរដីល្បាប់

កំពង់ធំ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ដែលប្រារព្ធនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃព្រហស្បតិ៍ទី៩ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងពីការបារម្ភនៃការគោករាក់បឹងទន្លេសាប ដោយសារលំហូរដីល្បាប់ និងកាកសំណល់ធម្មជាតិចូលបឹងធម្មជាតិដ៏ធំនេះ។

សម្ដេចតេជោ បានទស្សទាយពីការគោលរាក់នេះ តាំងពីឆ្នាំ១៩៧៩ មកម្លេះ តែថា បញ្ហានោះ គឺកម្ពុជា កង្វះថរិកាក្នុងការស្ដារបឹងមួយនេះ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ បើសិនជាយើងមានប្រាក់គ្រប់គ្រាន់ យើងមិនមែនទុកឱ្យទន្លេ គោករាក់នោះទេ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner