មនុស្សជាច្រើននាក់ បានស្លាប់ អំឡុងការបាញ់ប្រហារក្នុងព្រះវិហារ នៅអាល្លឺម៉ង់
ប៊ែកឡាំង៖ មនុស្សជាច្រើននាក់ត្រូវបានគេបាញ់សម្លាប់ នៅក្នុងមជ្ឈមណ្ឌលសាក្សីនៃព្រះវិហារ «យេហូវ៉ា» ក្នុងក្រុងហាំប៊ឺក (Hamburg) នៃប្រទេសអាល្លឺម៉ង់។
ប៉ូលិសអាល្លឺម៉ង់បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មនុស្សជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅមជ្ឈមណ្ឌលសាក្សីព្រះវិហារ «យេហូវ៉ា» នៅទីក្រុងហាំប៊ឺក (Hamburg) ដោយខ្មាន់កាំភ្លើងត្រូវបានគេជឿថា ស្ថិតក្នុងចំណោមអ្នកស្លាប់។
អ្នកនាំពាក្យប៉ូលិសនៅកន្លែងកើតហេតុបាននិយាយថា ការហៅទូរស័ព្ទសង្គ្រោះបន្ទាន់លើកដំបូងត្រូវបានធ្វើឡើង នៅម៉ោងជាង៨យប់ បន្ទាប់ពីមានការបាញ់ប្រហារនៅអាគារ ដែលស្ថិតក្នុងភាគខាងជើងទីក្រុង ហាំប៊ឺក (Hamburg)។
ប៉ូលីសបាននិយាយនៅលើ ធ្វីតធឺ (Twitter) ថា “មនុស្សជាច្រើននាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ អ្នកខ្លះថែមទាំងស្លាប់ទៀតផង”។
ប៉ូលីសបានបន្ថែមថា “នៅពេលនេះមិនមានព័ត៌មានដែលអាចទុកចិត្តបានអំពីមូលហេតុនៃឧក្រិដ្ឋកម្មនេះទេ” ដោយជំរុញឱ្យមនុស្ស កុំធ្វើការប៉ាន់ស្មាន។ ប៉ូលីសបានបន្លឺសំឡេងរោទិ៍សម្រាប់ “គ្រោះថ្នាក់ខ្លាំង” នៅក្នុងតំបន់ ដោយប្រើកម្មវិធីព្រមានអំពីមហន្តរាយ។
ប៉ូលិសមិនបានប្រាប់ពីចំនួនអ្នកស្លាប់ពិតប្រាកដទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់មួយចំនួនបាននិយាយថា មនុស្សយ៉ាងតិច ៧នាក់ត្រូវបានសម្លាប់។ ប៉ូលិសដំបូងនៅកន្លែងកើតហេតុបានរកឃើញសាកសពជាច្រើននាក់ និងមនុស្សរងរបួសធ្ងន់៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត