សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋត្រូវបន្តរក្សាសន្តិភាព (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋត្រូវរក្សាសន្តិភាព ដែលកម្ពុជារកបានដោយលំបាក បន្ទាប់ពីប្រទេសបានឆ្លងកាត់ព្យុះ នៃសង្គ្រាម និងការបែកបាក់រយៈពេល២៨ឆ្នាំ។
កម្ពុជាបានបញ្ចប់សង្គ្រាមដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជាមានសុខសន្តិភាពទាំងស្រុងនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។ ប៉ុន្តែក្រុមធ្វើនយោបាយទុច្ចរិត ដែលឃុបឃិតជាមួយបរទេសពីខាងក្រៅ នៅតែចិញ្ចឹមគំនិតចង់ធ្វើឱ្យកម្ពុជា ដែលមានសន្តិភាពធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាឡើងវិញ ក្រោមចលនាបដិវត្តន៍ពណ៌ដែលប្រើប្រាស់ស្លាកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ។
សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបុណ្យទន្លេលើកទី៧ នៅក្នុងខេត្តកំពង់ធំ ដែលមានមនុស្សចូលរួមរីករាយសប្បាយច្រើនកុះករ បានថ្លែងប្រាប់ពលរដ្ឋនៅទីនោះថា ដើម្បីឱ្យកម្ពុជាមានភាពរីករាយនិងរីកចំរើនឥតឈប់ឈរទៅ មុខទៀតនោះ គឺគេត្រូវរក្សាសន្តិភាពឱ្យខាងតែបាន។
កម្ពុជាទើបបានកាត់ទោសដាក់គុក២៧ឆ្នាំនូវមេខ្លោងធ្វើបដិវត្តន៍ពណ៌ឈ្មោះ កឹម សុខា ដែលបានប្រើប្រាស់ស្លាកគណបក្សនយោបាយ និងលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ ឃុបឃិតជាមួយបរទេសក្នុងការចង់ទាញកម្ពុជាដែលមានសន្តិភាព ឱ្យធ្លាក់ចូលក្នុងសង្គ្រាមសាឡើងវិញ។