នៅសល់៥៦ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)
អត្ថបទដោយ៖
Apsara Net
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនោះ គឺសល់រយៈពេល៥៦ថ្ងៃទៅមុខទៀតប៉ុណ្ណោះ។ ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៤៤ថ្ងៃមកហើយ ខណៈដែលអត្តពលិក និងក្រុមប្រតិភូកីឡាបានបន្តចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ ដែលនឹងមកដល់រយៈពេល៥៦ថ្ងៃទៅមុខទៀតនេះ។
អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ មីនា អត្តពលិក និងប្រតិភូជាង៩ពាន់នាក់ បានចុះឈ្មោះចូលរួមប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម សម្រាប់ខែឧសភា និងមិថុនាខាងមុខនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមចំណាយថវិកាប្រមាណជាង ១០០លានដុល្លាអាមេរិក ដើម្បីរៀបចំព្រឹត្តិការណ៍ដែលកម្ពុជាទើបបានធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្រោយការខកខាន ៦៤ ឆ្នាំកន្លងមកនេះ។