បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាភាពទោសៈ មិនអាចឈ្នះលើចិត្តស្ងប់ និងត្រជាក់បានឡើយ (Video Inside)
អត្ថបទដោយ៖
Apsara Net
អនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គេ មិនអាចពន្យល់ឱ្យមនុស្សទោសៈដែលតែងមានគំនិតទុច្ចរិតក្លាយជាមនុស្សដែលទទួលស្គាល់ នូវការពិតនោះឡើយ។
ប្រសាសន៍លើកឡើងនេះ គឺនៅទន្ទឹមនឹងភាពច្រណែននិន្ទា របស់បុគ្គលធ្វើនយោបាយប្រឆាំងរាជរដ្ឋាភិបាល ដែលតែងចិញ្ចឹមគំនិតមិនល្អដាក់មកលើរូបលោក ដែលជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធសមិទ្ធផលសាសនាមួយ ក្នុងសប្តាហ៍នេះ បានថ្លែងប្រាប់អ្នកចូលរួមថា ចិត្តត្រជាក់នឹងឈ្នះលើចិត្តក្តៅប្រកបដោយទោសៈ។