អធិការបតីអាល្លឺម៉ង់៖ ស្ថិរភាពនៃការផ្គត់ផ្គង់រ៉ែនឹងក្លាយជាប្រធានបទសំខាន់ អំឡុងដំណើរទស្សនកិច្ចនៅជប៉ុននាចុងសប្តាហ៍នេះ
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ថ្លែងថា លោកសង្ឃឹមថា នឹងធ្វើកិច្ចពិភាក្សាអំពីវិធីធានាស្ថិរភាពនៃការផ្គត់ផ្គង់រ៉ែដ៏កម្រ នៅពេលដែលគាត់ជួបជាមួយមន្ត្រីជប៉ុននៅទីក្រុងតូក្យូ នាចុងសប្តាហ៍នេះ។
Read. នៅក្នុងសុន្ទរកថានៅទីក្រុងប៊ែរឡាំង នាថ្ងៃទី១៦ ខែមីនានេះ លោក សូលស៍ បាននិយាយថា វាច្បាស់ណាស់ សន្តិសុខវត្ថុធាតុដើមនៅក្នុងតំបន់ ដែលអាល្លឺម៉ង់ស្វែងរក នោះគឺការផ្លាស់ប្តូរជាមួយដៃគូនៅទូទាំងពិភពលោក។ លោកថា នោះជាមូលហេតុដែលប្រធានបទនោះ ស្ថិតនៅកំពូលនៃរបៀបវារៈសម្រាប់ការពិគ្រោះយោបល់របស់រដ្ឋាភិបាល។
លោក សូលស៍ នឹងត្រូវអមដំណើរដោយសមាជិកគណៈរដ្ឋមន្ត្រីចំនួន៦រូបធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នាចុងសប្តាហ៍នេះ ដែលវានឹងក្លាយជាលើកដំបូង សម្រាប់ក្រុមមន្រ្តីដែលបានជួបសមភាគីជប៉ុនក្នុងកម្រិតផ្លូវការ។
ទន្ទឹមគ្នា មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់បាននិយាយថា រដ្ឋាភិបាលចាប់អារម្មណ៍លើគោលនយោបាយរបស់ប្រទេសជប៉ុន ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រទេសជាក់លាក់សម្រាប់ធនធានរបស់ខ្លួន។ ការពឹងផ្អែកលើថាមពលរុស្ស៊ីបានក្លាយជាបញ្ហាចម្បងក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីការផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងអ៊ុយក្រែន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

