ឃាត់រថយន្ត ១៦គ្រឿងសង្ស័យកែច្នៃខុសបច្ចេកទេស បំពង់ស៊ីម៉ាំងលាន់ឮខ្លាំង
ភ្នំពេញ ៖ កម្លាំងចំណុះអធិការដ្ឋានខណ្ឌបានបញ្ចេញកម្លាំងម៉ូតូ និងរថយន្តរបស់អង្គភាព ដើម្បីល្បាតតាមដងផ្លូវបានឃាត់រថយន្តប្រមូលផ្ដុំគ្នានៅស្ថានីយប្រេង១កន្លែងចំនួន ១៦គ្រឿងសង្ស័យកែច្នែរថយន្ត និង សំឡេងឮខ្លាំង ខុសបច្ចេកទេស (ស៊ីម៉ាំងប៉្រែន) តែខាងអ្នកបើកបររថយន្តមិនព្រមសហការ កងកម្លាំងបានស្ទួចយករថយន្ត ទៅពិនិត្យតាមស្ដង់ដារ កាលវេលាម៉ោង៩នង០០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្បែរក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានបញ្ជាក់ដែរថា សកម្មភាពនឬ ធ្វើឡើង តាមបទបញ្ញា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចយើង ថាមានរថយន្តកែច្នៃបំពង់ស៊ីម៉ាំង ប្រមូលផ្ដុំនៅស្ថានីយប្រេង១កន្លែង ហើយ កម្លាំងយើងចុះទៅដល់ទីកន្លែង ក៏បានឃើញរថយន្តចំនួន ១៦គ្រឿង រួចបានណែនាំឱ្យម្ចាស់រថយន្តធ្វើការសហការការតែរថយន្តទាំង ១៦គ្រឿង មុនដំបូងមិនព្រមសហការ និងបំណងបើករថយន្តចេញពីស្ថានីយប្រេងខាងលើតែត្រូវកងកម្លាំងអធិការដ្ឋានខណ្ឌឬស្សីកែវប្រើធម៍ក្ដៅ ទើបអ្នកបើកបររថយន្តទាំង ១៦គ្រឿងបានមកសុំទោសសមត្ថកិច្ចនិងព្រមបើករថយន្តទៅតាមសមត្ថកិច្ចតាមសម្រួល ។
ដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តទាំង ១៦គ្រឿងនេះ ត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្នសិន ៕ ដោយ ស៊ូ ប៊ុនធី

