រយៈពេល២ថ្ងៃ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងប្រព្រឹត្តទៅដោយរលូន

ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង លោក ស៊ឹម ប្រឹម បានឲ្យដឹងថា រយៈពេលពីរថ្ងៃនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ នៅមណ្ឌលទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងប្រព្រឹត្តទៅដោយរលូន។ សិស្សដែលជាបេក្ខជនប្រឡងនៅក្នុងខេត្តកំពង់ឆ្នាំង ចំណេះទូទៅ និងបំពេញវិជ្ជា សរុបមាន ៤,៤៩៧នាក់ (ចំនួន២,៣៥៨នាក់) ដែលត្រូវបានចែកចេញជា៨មណ្ឌលប្រឡង និងបន្ទប់១៨១។ នៅក្នុងថ្ងៃទីពីរ ដែលជាថ្ងៃប្រឡងបញ្ចប់នេះដែរ សិស្សដែលជាបេក្ខជនអវត្តនមាន ចំនួន៩៨នាក់ (ស្រី៤១នាក់) មានការកើនឡើងជាងព្រឹកថ្ងៃទី១ ដែលមានត្រឹមតែ៩១នាក់ប៉ុណ្ណោះ។

ពាក់ពន្ធ័នឹងការការពារសន្តិសុខ ត្រូវបានដាក់ពង្រាយនៅតាមមណ្ឌលប្រឡង មានចំនួន១៦៩នាក់ ក្នុងនោះកងរាជអាវុធហត្ថចំនួន៤៦នាក់។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យស្នងការនគបាលខេត្តលោក  ឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿន។ ដោយឡែក មន្ទីរសុខាភិបាលខេត្ត ក៏បានដាក់រថយន្តសង្គ្រោះនៅតាមបណ្តាមណ្ឌលប្រឡងទាំង៨ផងដែរ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឲ្យដឹងទៀតថា នៅក្នុងការប្រឡងទាំងពីរថ្ងៃនេះ មានការរឹតបន្តឹង និងត្រួតពិនិត្យពីក្រុមគណៈកម្មធិការបច្ចេកទេស ដែលមានការចូលរួមចំនួន៥២០នាក់។ លោកមើលឃើញថា ការប្រឡងឆ្នាំនេះ មានការលូន និងមិនមានបញ្ហាអ្វីមួយកើតឡើងទេ ដោយមានការការពារសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ។សិស្សដែជាបេក្ខជនត្រូវប្រឡងហាក់មានការយល់ដឹងច្រើន មិនមាននាំយកសំណៅឯកសារចូលក្នុងមណ្ឌលប្រឡងនោះទេ។ ចំពោះការផ្ញើយានយន្ត ក៏មិនយកលុយដែរ ពីសំណាក់ក្រុមយុវជនស.ស.យ.កខេត្តផងដែរ៕ម.ន ដោយៈ សុក្ខារិន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner