សម្តេចតេជោបញ្ជាក់នូវមន្ត្រីយោធាជាន់ខ្ពស់ដែលនឹងត្រូវក្លាយជាអនាគតមេបញ្ជាការថ្មីកងទ័ពជើងគោក (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបំបាត់ការងឿងឆ្ងល់របស់មនុស្សមួយចំនួនជុំវិញអនាគត មេបញ្ជាការថ្មីកងទ័ពជើងគោក ប្រសិនណាបើនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នឹងត្រូវចេញមកធ្វើនយោបាយ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បច្ចុប្បន្នគឺជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោកក៏ជាបេក្ខជនអនាគតនា យករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
តើអ្នកណានឹងក្លាយជាមេបញ្ជាការកង ទ័ពជើងគោកថ្មីប្រសិនបើនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នឹងត្រូវចេញធ្វើនយោបាយនោះ? សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ច្បាស់លាស់នៅថ្ងៃទី២២ មីនា ឆ្នាំ២០២៣។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បំបាត់ការងឿងឆ្ងល់ជុំវិញអនាគតមេបញ្ជាការថ្មី នៃកងទ័ពជើងគោកនេះ បានធ្វើឡើងនៅទន្ទឹមនឹងមានភាពវិវត្តន៍ ដែលមានការតម្លើងឋានន្តរសក្តិលោក ហ៊ុន ម៉ាណែត ជានាយឧត្តមសេនីយ៍, ចំណែកលោកឧត្តមសេនីយ៍ ហ៊ុន ម៉ានិត ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ ត្រូវបានតែងតាំងតាមរយៈអនុក្រឹត្យជាមេបញ្ជាការរងកងទ័ពជើងគោក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យោងតាមក្របខណ្ឌរៀបចំរបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទទាំងអស់ សុទ្ធតែជាថ្នាក់នាយឧត្តមសេនីយ៍…ដូច្នេះការតែងតាំងលោក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ក្លាយជានាយឧត្តមសេនីយ៍ គឺ មិនបានខុសនឹងគោលការណ៍រៀបចំរប ស់ក្រសួងការពារជាតិ នៃប្រទេសកម្ពុជាឡើយ។