ក្រុមជំនាញរដ្ឋសភាសិក្សាការកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ (Video Inside)

រដ្ឋសភាបានទទួលយកសេចក្តីព្រាងច្បាប់ទាក់ទងនឹងការកំណត់ព្រំដែនរដ្ឋរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ប្រគល់ឱ្យគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យនិងសិក្សា។

ការទទួលយកសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងក្នុងឱកាសប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាថ្ងៃទី២២ មីនាក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។

អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដល់គណៈ កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដោយសហការជាមួយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

កម្ពុជា និងឡាវមានខ្សែបន្ទាត់ព្រំដែនរួម គ្នាប្រវែង ៥៤០គីឡូម៉ែត្រដែលត្រូវបោះបង្គោលព្រំ ដែនចំនួន១៤៥បង្គោល។ ភាគីទាំងពីរ ទើបតែបានសម្រេចការបោះបង្គោលព្រំដែន ចំនួន ១២១ បង្គោលដែលស្មើនឹង៨៦% នោះទេកន្លងមកនេះ។

ads banner