បង្គន់អណ្តែតទឹកមិនប៉ះពាល់ដល់បរិស្ថាន ជួយកម្ចាត់ជំងឺនានាក្នុងបឹងកម្ពុជា
អត្ថបទដោយ៖
AMS OneMinute
ជាច្រើនជំនាន់មកហើយ អ្នកភូមិសហគមន៍បណ្តែតទឹកនៅបឹងទន្លេសាបរបស់ប្រទេសកម្ពុជា បានបន្ទោរបង់ដោយផ្ទាល់ទៅក្នុងទឹក ដែលពួកគេប្រើប្រាស់សម្រាប់ចម្អិនអាហារ បោកគក់ និងងូតទឹក ដែលប្រថុយនឹងជំងឺរាគ និងជំងឺអាសន្នរោគជាដើម។
សហគ្រាសសង្គមក្នុងស្រុកមួយឈ្មោះថា Wetlands Work (WW) កំពុងព្យាយាមដោះស្រាយបញ្ហានេះ ដោយបង្កើត “បង្គន់អណ្តែតទឹក” ដើម្បីចម្រោះកាកសំណល់។ បញ្ហាប្រឈមគឺវាត្រូវចំណាយប្រាក់ច្រើន ដូច្នេះមានតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះមានលទ្ធភាពទទួលបាន – AFP
#ams1minute