សម្តេចតេជោនាយករដ្ឋមន្រ្តីជំរុញឱ្យអ្នកការទូតកម្ពុជា ត្រូវផ្តោតលើ ការទូតសេដ្ឋកិច្ចនិងនយោបាយ
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអ្នកការទូតកម្ពុជា ត្រូវ ផ្តោតលើការទូតសេដ្ឋកិច្ចផងដែរ ទន្ទឹមនឹងការងារនយោបាយ។
សម្តេចតេជោលើកឡើងដូចនេះ ក្នុងពិធីបិទសន្និបាតបូក សរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងសទី២៤ខែមីនានេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកការទូត មិនត្រឹមតែមាន ជំនាញនិងចំណេះដឹងខាងនយោបាយនោះទេ តែក៏ត្រូវផ្តោតជំនាញ របស់ខ្លួន ទៅលើការទូតផ្នែកសេដ្ឋកិច្ចផងដែរ ។ អ្នកការទូតកម្ពុជាយើង ដែលបំពេញការងារនៅបរទេស ត្រូវដើរតួនាទីផ្នែកសេដ្ឋកិច្ចផងដែរ ដោយជំរុញឱ្យបរទេស មកវិនិយោគនៅកម្ពុជា និងជំរុញឱ្យបរទេស ទិញទំនិញពីកម្ពុជាផងដែរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។