គណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានចេញដំណើរ ទៅកាន់ប្រទេសហ្វីលីពីនបន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ៏យក្នុងពិធីដង្ហែរព្រះអគ្គីកីឡានៅវៀតណាម

ព្រះអគ្គីកីឡា និងក្រុមគណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានចេញពីទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីយប់ថ្ងៃទី ២៤ ខែមីនា ឆ្ពោះទៅប្រទេសហ្វីលីពីន។

ក្រោបញ្ចប់ដោយជោគជ័យរួចមកឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានបន្តដឹកនាំក្រុមការងារ ចាកចេញពីប្រទេសវៀតណាមបន្តដំណើរទៅប្រទេសហ្វីលីពីនជាបន្តទៀត។
នៅក្នុងឱកាសនៃការចេញដំណើរនោះដែរក៏មានការអញ្ជើញ ជូនដំណើរពីសំណាក់គណៈប្រតិភូរបស់ប្រទេសវៀតណាមនិងលោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមដល់អាកាសយានដ្ឋានអន្តរជាតិ ណូយប៉ៃ នៃទីក្រុងហាន់ណូយ ប្រទេស វៀតណាម។
នៅក្នុងឱកាសនៃការជូនដំណើរនោះដែរលោកជំទាវ ជា គឹមថាឯកអគ្គរាជទូតកម្ពុជា បានជូនពរដល់សមាជិកបេសកជនពិសេសសូមធ្វើដំណើរប្រកបដោយសុវត្តិភាព និងទទួលជោគជ័យនៅគ្រប់បណ្ដាប្រទេសអាស៊ានទាំងអស់ផងដែរ។ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner