ប្រមុខអង្គការណាតូច្រានចោលការត្អូញត្អែររបស់រុស្ស៊ី ជុំវិញការបញ្ជូនគ្រាប់ផ្ទុកសារធាតុរំលាយអ៊ុយរ៉ាញ៉ូម

អាំស្ទែដាំ៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺគ បានច្រានចោលការត្អូញត្អែររបស់រុស្ស៊ី អំពីការប្រកាសរបស់អង់គ្លេសដែលថា ខ្លួននឹងបញ្ជូនគ្រាប់ដែលមានផ្ទុកសារធាតុរំលាយអ៊ុយរ៉ាញ៉ូមដល់អ៊ុយក្រែន នៅពេលចូលរួមកិច្ចប្រជុំអង្គការណាតូ-សហភាពអឺរ៉ុប ស្តីពីការផ្គត់ផ្គង់យន្តហោះដល់ទីក្រុងកៀវ។

អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺគ បានប្រាប់សារព័ត៌មាន AFP នៅពេលត្រូវបានសួរអំពីផែនការរបស់អង់គ្លេស និងពាក្យបណ្តឹងរបស់រុស្ស៊ីថា សម្ព័ន្ធមិត្តណាតូកំពុងអនុវត្តតាមច្បាប់អន្តរជាតិ ហើយច្បាប់អន្តរជាតិគឺនៅក្នុងអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ ក្នុងការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន។

លោក ស្តូលធិនប៊ឺគ បាននិយាយយ៉ាងដូច្នេះថា អ្វីដែលយើងឃើញគឺថា លោកប្រធានាធិបតី ពូទីន មិនបានត្រៀមខ្លួនសម្រាប់កិច្ចចរចាសន្តិភាពទេ គាត់កំពុងរៀបចំសម្រាប់សង្រ្គាមបន្ថែមទៀត ហើយគាត់កំពុងបញ្ជូនកងទ័ពបន្ថែមទៀត ហើយគាត់ក៏កំពុងទទួលបាននូវគ្រាប់រំសេវ និងអាវុធកាន់តែច្រើន ហេតុដូច្នេះហើយ យើងត្រូវត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner