ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៥កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមព្យាយាមបញ្ចប់ករណីដែលបានចាប់ផ្តើមពីមុន ដោយគ្មានជំនួយ។ ក្នុ្ងងពេលនេះក៏គួរចងចាំថា លោកអ្នកនឹងមានជម្លោះជាមួយនឹងមិត្តភក្តី រួមការងារ និងថ្នាក់លើផងដែរ ហេតុនេះ វាជាការល្អប្រសើរបំផុតប្រសិនបើអ្នករក្សាទំនាក់ ទំនងជាមួយពួកគេអោយបានតិចបំផុត។ នៅក្នុងថ្ងៃនេះ លោកអ្នកអាចនឹងជួបបញ្ហាខ្លះៗ តែមិនជាធ្ងន់ធ្ងរអ្វីដែលធ្វើអោយរំខានទៅដល់កិច្ចការ និងលទ្ធផលដែលរំពឹងទុកនោះទេ។ ទន្ទឹមនឹងនេះ អ្នកអាចមានឳកាសក្នុងការបញ្ចប់ការងារតាមពេលកំណត់ និងធ្វើអោយខ្លួន ឯងទទួលបានការកើតសរសើរយ៉ាងល្អសម្រាប់ការគ្រប់គ្រង។ ក្រៅពីនេះ ការព្យាយាមនឹង នាំផលដល់អ្នកកាន់តែប្រសើរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមប្រុងប្រយ័ត្នអោយបានច្រើនក្នុងការប្រើប្រាស់ពេល វេលា ថ្ងៃនេះអ្នកមិនមានពេលវេលាច្រើននោះទេ លើសពីនេះក៏គួរធ្វើការសម្រេចចិត្តដោយ មានការយល់ដឹង និងប្រភពពត៌មានច្បាស់លាស់។ កុំចាប់ផ្តើមអាជីវកម្មសំខាន់នៅក្នុងថ្ងៃ នេះ ពីព្រោះទាំងដើមទុន និងកំលាំងកាយចិត្តរបស់អ្នកនឹងត្រូវខាតបង់ដោយឥត ប្រយោជន៍។ នៅក្នុងពេលនេះ សូមលោកអ្នកយកចិត្តទុកដាក់ចំពោះការងារបើទោះបីជាការ ងារតូចតាចក្តី ប៉ុន្តែអ្នកមិនចាំបាច់ត្រូវពន្យាពេលអោយកាន់តែយូរនៅក្នុងការិយាល័យនោះ ទេ។ វាសំខាន់ណាស់ ដែលអ្នកត្រូវតែធ្វើអោយមានតុល្យភាពសម្រាប់ការងារ ការទំនាក់ ទំនង និងពេលវេលាសម្រាប់ខ្លួនឯង។ ក្រៅពីនេះ ភាពអត់ធ្មត់ និងច្បាស់លាស់អាចជួយ សម្រួលការលំបាកបានច្រើន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះអាជីពរបស់អ្នកហាក់មានការយាយី ច្រើនពីមជ្ឈដ្ឋានជុំវិញផង និងពីសកម្មភាពអនុវត្តរបស់អ្នកផង។ សកម្មភាពនានាហាក់ប្រែ ទៅជាអវិជ្ជមានដោយងាយ ហើយក៏មិនទទួលបានការកោតសរសើរពីមិត្តរួមការងារ អ្នក សហការ និងជាពិសេសពីថ្នាក់លើនោះដែរ។ ហេតុនេះវាប្រសើរណាស់ប្រសិនបើអ្នករក ពេលអង្គុយចុះគិតជាថ្មីម្តងទៀត និងរកវិធីបង្កើតយុទ្ធសាស្រ្តសមស្រប។ ក្នុងនោះទឹកចិត្ត និងអាកប្បកិរិយារបស់អ្នកក៏ដើរតួយ៉ាងសំខាន់ផងដែរ។ ចូរធ្វើយ៉ាងណាកុំបង្ហាញភាពទន់ ខ្សោយ កុំបង្ហាញការប្រថុយប្រថានជាដាច់ខាត់។ ក្នុងនោះមិនចាំបាច់រកជំនួយពីមនុស្ស ថ្នាក់លើនោះទេ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នក កុំអោយបោះបង់ចោលការប្រកួតប្រជែងគ្រប់កាលទេសទាំងអស់។ នៅក្នុងពេលនេះអ្នក អាចនឹងទទួលបានភាពចម្រើនលូតលាស់ច្រើន ប៉ុន្តែស្ថានភាពនេះនឹងប្រែប្រួលកាន់តែ ប្រសើរនៅក្នុងអនាគតដីខ្លីខាងមុខនេះ។ ក្នុងពេលទន្ទឹមគ្នានេះ សូមព្យាយាមសិក្សារៀន សូត្រ ដកស្រង់បទពិសោធន៍បន្ថែម មានភាពសមរម្យ រក្សាទំនាក់ទំនង។ ថ្ងៃនេះ នឹងមាន អំណោយផលល្អប្រសើរដល់ការចរចា និងសម្តែងមតិជាសាធារណៈ យោបល់របស់អ្នកនឹង ទទួលបានការកោតសរសើរ និងអនុវត្តតាម។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ សូមអនុ វត្តភាពអត់ធ្មត់ និងគួរមានប្រាជ្ញាក្នុងការវាយតម្លៃស្ថានភាពជានិច្ច។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារទាំងរដ្ឋឯកជន ព្រមទាំងការរកស៊ីជួញដូរ នានាមានដំណើរការល្អប្រសើរណាស់។ ថ្ងៃនេះផលចំនេញ និងភាពរលូនក្នុងការអនុវត្ត ការងារមានពេញបរិបូណ៍។ ប៉ុន្តែអ្នកនៅមានជួបបញ្ហាខ្លះដែរ ដែលតម្រូវអោយយកចិត្តទុក ដាក់ និងរកវិធីដោះស្រាយអោយបានឆាប់។ ក្នុងនោះ គួរយកចិត្តទុកដាក់ចំពោះពត៌មាន ដែលផ្លូវការទាំងឡាយ។ ភាពអវិជ្ជមានធំនៅក្នុងថ្ងៃនេះគឺការបាត់បង់ពត៌មានលម្អិតសំខាន់ មួយចំនួនដែលនាំអោយមានបញ្ហានៅកន្លែងធ្វើការបាន។ ក្រៅពីនេះ លោកអ្នកមាន អំណោយផលសម្រាប់បញ្ញាដែលវាងវៃ ការគ្រប់គ្រង និងការដោះស្រាយដោយសន្តិវិធី។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកមានដំណើរ ការល្អប្រសើរ។ អ្នករំពឹងថាទទួលបានភោគផលយ៉ាងពេញចិត្តសម្រាប់រាល់ការងារដែល បានដាក់ចេញកន្លងមក និងការងារសម្រាប់ថ្ងៃនេះ។ បន្ថែមពីនេះទៅទៀត ថ្ងៃនេះលោកអ្នក អាចធ្វើទំនាក់ទំនងកាន់តែល្អជាមួយមនុស្សនៅជុំវិញខ្លួន ដូច្នេះសូមគិតគូរពីការរៀនសូត្រ និងការចែករំលែកចំណេះដឹងពីមនុស្សដែលនៅក្បែរ ពីព្រោះនោះនឹងក្លាយជាប្រភពជោគ ជ័យបន្ថែម។ ក្នុងនោះក៏គួរចងចាំថា ភាពអវិជ្ជមាន ជាស្ថានភាពបណ្តោះអាសន្ន ហើយក៏ អាចនឹងធ្វើការកែលម្អបាន ដូច្នេះកុំធ្វើអោយអារម្មណ៍អន្ទោលនឹងស្ថានភាពនោះ។ ហើយ បើទោះបីជាមានការលំបាកខ្លះ នៅអនាគតខាងមុខនេះអ្វីៗនឹងទៅជាប្រសើរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះអ្នកនឹងមានអំណោយផលកាន់តែប្រសើរ ក្នុងការដោះស្រាយបញ្ហារឹងស្ទះ ការចរចា និងការគ្រប់គ្រង។ អ្នកអាចធ្វើអោយមនុស្សនៅ ជុំវិញខ្លួនពេញចិត្ត និងជួយជ្រោមជ្រែងការងាររបស់អ្នកយ៉ាងពេញដៃពេញជើង។ អ្នកក៏មិន ចាំបាច់ត្រូវព្រួយបារម្ភអំពីករណីដែលបានកើតឡើងនៅអតីតកាលនោះទេ ពីព្រោះមាន អំណាចរឹងមាំណាស់នឹងធ្វើអោយអ្នកបាត់បង់លំនឹង និងការជឿជាក់ចំពោះបទពិសោធន៍ និងចំណេះជំនាញរបស់ខ្លួនឯង។ ដោយសារអំណោយផលល្អនៃទំនាក់ទំនងថ្ងៃនេះ សូម ប្រើប្រាស់ជំនួយពីទំនាក់ទំនង ប្រសិនបើអ្នកត្រូវការ។ ក្នុងថ្ងៃនេះ លោកអ្នកក៏អាចធ្វើការ វែកញែករកហេតុផលចំពោះមតិជាសាធារណៈបាន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ រាល់ភារកិច្ចនានរបស់អ្នកនឹងអាចសម្រេច បានជោគជ័យ។ ក្នុងនោះលោកអ្នកជាអាជីវករតូចធំរំពឹងថាទទួលបានការគាំទ្រពីអតិថិជន ច្រើន ហើយក៏ទទួលបានផលចំណេញជាច្រើនផងដែរ។ ក្នុងពេលនេះ អ្នកនឹងគ្មានផល រំខានអ្វិធំដុំនោះទេ ដូច្នេះវាក៏មិនមានហេតុផលអ្វីដែលអ្នកត្រូវប្រញាប់ប្រញាលក្នុងការ បំពេញភារកិច្ច ឬធ្វើការសម្រចចិត្តនោះដែរ។ នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះអ្នករំពឹងថានឹង ទទួលបានការតម្លើងឋានៈ ឬធ្វើអោយស្ថានភាពហិរញ្ញវត្ថុកាន់តែប្រសើរឡើង។ ក្នុងពេល ដែលអ្វីៗមានភាពល្អប្រសើរគួរតែយកចិត្តទុកដាក់ជានិច្ចជាមួយផែនការអនុវត្ត។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ អស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកធ្វើការសម្រេចចិត្តដោយមានការ យល់ដឹងអំពីភាពអវិជ្ជដែលអាចនឹងកើតឡើង។ ក្នុងពេលនេះមជ្ឈដា្ឋនខាងក្នុង និងខាង ក្រៅរបស់អ្នកពិបាកជឿទុកចិត្ត។ អ្នកអាចចាញ់បោកបញ្ឆោតគេ ឬមានភាពអាក់អន់ចិត្ត ខ្លាំង។ កុំជឿសំដីមនុស្សដោយងាយពេក អ្វីៗសូមពឹងទៅលើហេតុផល ហើយកាន់តែប្រសើរ ទៀតនោះកុំប្រើប្រាស់អារម្មណ៍មកសម្រេចចិត្ត។ ក្នុងនោះក៏គួរទប់អារម្មណ៍ ពីព្រោះអ្នកអាច ជួបស្ថានភាពថប់អារម្មណ៍បានដោយងាយ។ ក្នុងន័យវិជ្ជាជីវៈ អ្នកមិនត្រូវបានគំរាមកំហែង ដោយការប៉ះទង្គិចខ្លាំងនោះទេ ដូច្នេះសូមបន្តធ្វើការដូចពីមុន។ ក្នុងនោះ សម្រាប់អាជីវកម្ម សំខាន់សូមលើកទៅដល់ថ្ងៃក្រោយ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចចាប់ផ្តើមការងារ ឬគម្រោងដែល អ្នកបានគូសវាសកន្លងមក។ ស្ថានភាពខាងក្រៅមានលំនឹងល្អប្រសើរ ហើយអ្នកក៏អាចនឹង ទទួលបានផលយ៉ាងប្រសើរពីការងារដែលអ្នកដាក់ចេញផងដែរ។ លើសពីនេះ ដោយសារ ពេលវេលាថ្ងៃនេះផ្តល់ជូននូវភាពភ្លឺស្វាង លោកអ្នកគួរយកពេលខ្លះមកគិតរៀបចំគម្រោង ផែនការ ធ្វើផ្តួចផ្តើមការងារដែលអ្នកប៉ងប្រាថ្នា។ លើសពីនេះ សូមកុំខ្លាចពីការសុបិន្ត និងកុំខ្លាចការទទួលខុសត្រូវលើការងាររួមដោយខ្លួនឯង ពីព្រោះអ្នកនឹងអាចឈ្នះស្ថានភាពដោយ ប្រសើរបំផុត។ ក្នុងនោះ ភាពព្យាយាម ការអត់ធ្មត់នៅតែមានសារសំខាន់ជានិច្ចសម្រាប់ គោលដៅរបស់អ្នក។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះដល់ពេលហើយដែលអ្នកត្រូវក្រោកឡើងដោយភាព រឹងមាំ និងប្រកបដោយការជឿជាក់។ លទ្ធផលល្អប្រសើរស្ថិតនៅលើផ្លូវរបស់អ្នក ដូច្នេះកុំធ្វើ អោយខកខានពេល និងឳកាសភោគទ្រព្យ។ លោកអ្នកអាចធ្វើអ្វីៗបានទៅតាមបំណង ហើយឧបសគ្គគ្មានលទ្ធភាពរំខានអ្នកនោះទេ។ លោកអ្នកពិតជាអាចកែប្រែស្ថានភាពនៃ ជោគវាសនារបស់ខ្លួនឯងបាន ប្រសិនបើអ្នកមានឆន្ទៈក្នុងការខិតខំប្រឹងប្រែង។ ក្នុងនោះ គោលការណ៍របស់អ្នកគឺគម្រោងផែនការ ការក្តោបក្តាប់ពត៌មាន និងស្ថានភាព ព្រមទាំង មានភាពហ្មត់ចត់ចំពោះភារកិច្ចទាំងឡាយ។ ក្នុងនោះ លោកអ្នកអាចស្នើសុំជំនួយបាន ប៉ុន្តែវាប្រសើរជាងប្រសិនបើអ្នកបំពេញការងារដោយគ្មានជំនួយ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពសន្យាថាអ្នកនឹងទទួល បានភាពចម្រើនលូតលាស់ខ្លាំងក្នុងពេលយ៉ាងខ្លី។ ប៉ុន្តែវាក៏ចាំបាច់ណាស់ដែលអ្នកត្រូវដាក់ កំហិតខ្លួនឯងសម្រាប់ភាពព្យាយាម ការអត់ធ្មត់ និងភាពច្បាស់លាស់ក្នុងគោលដៅ។ អ្នក មិនចាំបាច់ត្រូវផ្លាស់ប្តូរការងារ ឬគោលគំនិតខ្លួនឯងគ្រាន់តែស្ថានភាពមិនច្បាស់លាស់នឹង ភ្នែកនោះទេ។ ចំណាយពេលបំពេញការងារ និងធ្វើការទំនាក់ទំនងក្នុងក្រៅតូចធំ នោះអ្នក នឹងទទួលបានស្ថេរភាព និងជំនួយច្រើនដើម្បីជាទុន។ ក្រៅពីនេះ លោកអ្នករំពឹងថាមាន ដំណឹងថ្មីទាក់ទងនឹងការងារ ក្នុងនោះអាចជាការងតម្លើងប្រាក់ឧបត្ថម្ភ ការផ្តល់ឋានៈ ឬការ ចាកចេញសម្រាប់ឳកាសថ្មីៗ។
ចំណាំៈ
ឆ្នាំទាំង៦ ថោះ ម្សាញ់ មមី មមែ ច កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងថ្ងៃនេះជាទ្រព្យ សម្បតិ្តលុយកាក់។ ក្នុងនោះ លោកអ្នកនឹងអាចធ្វើការដោយរលូន និងទទួលបានឳកាសច្រើន។