សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាត្រៀមដាក់ចេញអាទិភាព លើបច្ចេកវិទ្យាថាមពល ទេសចរណ៍ និងឌីជីថល
ភ្នំពេញ៖ ក្នុងពិធីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនិវានុវត្តន៍» លើកទី១ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវឱ្យចូលរួមជាមួយរាជរដ្ឋា ភិបាល ក្នុងគ្រប់ដំណាក់កាលនៃបរិវត្តកម្មឌីជីថល ខណៈកម្ពុជាត្រៀមដាក់ ចេញអាទិភាពលើបច្ចេកវិទ្យាថាមពល ទេសចរណ៍ និងឌីជីថល។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកឌីជីថលូបនីយកម្ម ក្នុងវិស័យសាធារណៈ និងឯកជន ជាការងារ អាទិភាពដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល ស្របតាមនិន្នាការតំបន់ និង សកល ដើម្បីលើកកម្ពស់ សមិទ្ធកម្ម សង្គម-សេដ្ឋកិច្ច។ សម្តេចតេជោសង្កត់ធ្ងន់ថា វិស័យ «ឌីជីថល» គឺជាកត្តាមិនអាចខ្វះ និងបានដើរ តួនាទី យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ ប្រទេស ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាននិង កំពុងត្រៀមដាក់ចេញ បច្ចេកវិទ្យាអាទិភាពចំនួនបីបន្ថែមទៀត គឺ បច្ចេកវិទ្យា ថាមពល បច្ចេកវិទ្យាទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល ដែលដើរតួនាទីជា ត្រីវិស័យក្នុងការអនុវត្តការងាររបស់ក្រសួង។ រាជរដ្ឋាភិបាលជំរុញ និងលើក ទឹកចិត្ត ឱ្យមានកិច្ចសហការរវាងវិស័យឯកជន និងស្ថាប័នរាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារ និងលើកកម្ពស់វិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងប្រទេសកម្ពុជា ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ


