រដ្ឋបាលជលផលស្រុកលើកដែក ចុះបង្ក្រាប និងប្រមូលស្បៃមុងដុតបំផ្លាញចោល
អត្ថបទដោយ៖
Kien Sereyvuth
កណ្តាល៖ រដ្ឋបាលជលផលសហការជាមួយគណៈបញ្ជាការឯកភាពស្រុកលើកដែក បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ និងដុតបំផ្លាញស្បៃមុងជាច្រើន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ នៅចំណុចចកដប.កោះឆ្លូញ ឃុំពាមរាំង ស្រុកកោះធំ ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កិច្ចប្រតិបត្តិការបោសសម្អាតឧប្បករណ៍បទល្មើសនេសាទនេះ មានការសហការពីកម្លាំងជលផលស្រុក និងកម្លាំងមូលដ្ឋាន បានដុតកម្ទេចសម្ភារបទល្មើសនេសាទខុសច្បាប់រួមមាន៖ ណរ៉ាវ២៥គ្រ របាំងសាច់អួន៨០០ បង្គោល៤០០ដើម លូស្បៃមុង៧លូ របាំងស្បៃមុង៦០ម និងបង្គោល១០០ដើម។
ចុងក្រោយមន្រ្តីជលផល ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមកុំប្រើប្រាស់សម្ភារដែលច្បាប់រាជរដ្ឋាភិបាល ហាមឃាត់នៅក្នុងរដូវបិតឡូត៍នេសាទនេះ៕ធ.ដ
ដោយៈ ខាត់ សុខឿន