រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖រយៈពេលបីឆ្នាំចុងក្រោយនេះវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍នៅកម្ពុជាមានការវិវឌ្ឍលឿនរហ័សគួរឱ្យកត់សម្គាល់

ភ្នំពេញ:ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យានិងនវានុវត្តន៍មានប្រសាសន៍ ថា រយៈពេល បីឆ្នាំចុងក្រោយនេះវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ នៅ កម្ពុជាមានការវិវឌ្ឍលឿនរហ័សគួរឱ្យ កត់សម្គាល់។ ឯកឧត្តម រពឹងថា ក្នុងរយៈពេល៥ឆ្នាំផលិតផលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងកើត មានកាន់តែច្រើន ដែលក្នុងនោះកូនខ្មែរ អាចនឹង មានសមត្ថភាពបង្កើតរ៉ូបូត មានសមត្ថភាពកាន់តែខ្ពស់ផងដែរ ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានក្នុងទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាលើកដំបូង នៅមជ្ឈ មណ្ឌល សន្និបាតនិងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនាឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍បានលើក ឡើងថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាធាតុដ៏ចាំបាច់មួយ សម្រាប់ការរស់នៅនិងអាជីវកម្មរបស់មនុស្សជាតិលើពិភពលោកនាពេលបច្ចុប្បន្ន។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ជាចំណែកដ៏ សំខាន់សម្រាប់ជំរុញកិច្ចអភិវឌ្ឍន៍របស់ប្រទេសនីមួយៗផងដែរ។

ឯកឧត្តមបន្តថា អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាល កម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានសម្រួច ទិសដៅអភិវឌ្ឍន៍ លើវិស័យនេះ។នៅឆ្នាំ២០២០រាជរដ្ឋាភិបាលបានសម្រេច បន្ថែម វិសាលភាពការងារជូនក្រសួងឧស្សាហកម្ម ដោយបន្ថែមការងារ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសម្រួចមុំការងារ ជូនក្រសួងយកចិត្តទុកដាក់បន្ថែម ទៅលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា រយៈពេលបីឆ្នាំចុង ក្រោយ នេះ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍នៅកម្ពុជាមាន ការ រីក ចម្រើនគួរឱ្យសម្គាល់ ទាំងផ្នែករដ្ឋ និងឯកជន។ ក្នុងនោះរដ្ឋ បានធ្វើ ទំនើបកម្មផ្នែកបច្ចេកវិទ្យាជាច្រើន ក្នុងការផ្តល់សេវា សាធារណៈ ជូន ប្រជាពលរដ្ឋឱ្យកាន់លឿនរហ័ស និងកាត់បន្ថយភាពស្មុគស្មាញ។ រីឯវិស័យឯកជន ក៏បានធ្វើទំនើបកម្មអាជីវកម្មរបស់ខ្លួនដោយ បញ្ចូល កាន់តែច្រើនជាមួយបច្ចេកវិទ្យា ដើម្បីឱ្យអាជីវកម្មកាន់តែរីកចម្រើន និងទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ដើម្បីឱ្យវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវា នុវត្តន៍ ទទួលបានការវិវឌ្ឍកាន់តែលឿនរហ័ស ក៏ទាមទារឱ្យ មាន ការរៀបចំតម្រង់ទិសលើការបណ្តុះបណ្តាល ចាប់តាំងពីថ្នាក់មត្តេយ្យ ឡើងទៅ។ កូនខ្មែរមាន ភាព វ័យឆ្លាត។មាន ការច្នៃប្រឌិតមិនចាញ់ ជាតិសាសន៍ដទៃនោះឡើយ គ្រាន់តែមិនទាន់មានការដុសខាត់ ឬបណ្តុះបណ្តាល៊ ឱ្យចំទិស។

ឯកឧត្តម ចម ប្រសិទ្ធ បានប្រដូចកូនខ្មែរ ទៅនឹងមាស ដែល មិនទាន់ យកចេញពីក្នុងដីហើយបន្ទាប់ពីមានការ សម្រួចគោលដៅ អភិវឌ្ឍន៍ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ហើយនោះ ក្នុង រយៈពេលដ៏ខ្លី ខាងមុខ កូនខ្មែរអាចបង្កើតបាននូវសមិទ្ធផល ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាន់តែច្រើន។ក្នុងនោះរួមមាន ទាំង ការផលិតរ៉ូបូតផងដែរ ។

គួរបញ្ជាក់ថា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រកាល ពីព្រឹកថ្ងៃអាទិត្យទី២៦ ខែមីនា មានការរៀបចំតាំងបង្ហាញនូវផលិត ផល និងសេវាកម្មជាច្រើនពាក់ព័ន្ធវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ៕

អត្ថបទ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner