ស្ពានឆ្លងកាត់ស្ទឹងសែនអំណោយរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតម្លៃ១លាន៣សែនដុល្លារត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

កំពង់ធំ៖ស្ពានបេតុងដ៏រឹងមាំឆ្លងស្ទឹងសែនដោយតភ្ជាប់ពីឃុំត្បូងក្រពើ ស្រុក សន្ទុកទៅឃុំព្រែក គុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបាន សម្ពោធដាក់ឱ្យប្រើប្រាស់កាលពីព្រឹកថ្ងៃអាទិត្យទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ស្ពានដែលទទួលនូវការសម្ពោធនេះមានបណ្ដោយប្រវែង១៨០ម៉ែត្រ,ទទឹង៨.៨ម៉ែត្រ។ចំណាយថវិកាសាងសង់ ១,៣លានដុល្លារអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនតាមរយៈសប្បុរសជន។ស្ពាននេះបានសាងសង់ឡើងដោយវិស្វករកូនខ្មែរសុទ្ធសាធនិងបានបញ្ចុះបឋមសិលាបើកការដ្ឋានកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២ ។

សមិទ្ធផលថ្មីមួយទៀតនេះនាំមកនូវក្តីសប្បាយរីករាយយ៉ាងខ្លាំងនិងបំបាត់ការលំបាករបស់ប្រជាពលរដ្ឋទាំងអ្នករស់នៅសងខាង ស្ទឹងសែន និង អ្នកធ្វើដំណើរពីចំងាយ ។ពីដើមឡើយប្រជាពលរដ្ឋដែល ធ្វើដំណើរ ឆ្លងកាត់ក្នុងតំបន់នេះមានការ លំបាកខ្លាំង ដោយត្រូវឆ្លងទូកដ ឬ ធ្វើដំណើរតាមផ្លូវវាង ដែលជាហេតុធ្វើឱ្យខាតបង់ទាំងពេលវេលា និងថវិកា។ ម៉្យាងទៀតសមិទ្ធផលនេះមិនត្រឹមតែជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរស់នៅទីនោះប៉ុណ្ណោះទេ តែក៏បានជួយសម្រួលដល់ពុទ្ធសាសនិក ជនឬ អ្នកទេសចរដែលចង់ធ្វើដំណើរមកកាន់មជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ នៅទីនេះផងដែរ៕
អត្ថបទ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner