លោក ពូទីន បដិសេធការអះអាងថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី-ចិនបង្កការគំរាមកំហែងដល់លោកខាងលិច

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី២៦ ខែមីនានេះ បានសង្កត់ធ្ងន់ថា រុស្ស៊ី និងចិនកំពុងអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ក្នុងនោះរួមមានទាំងវិស័យយោធា ប៉ុន្តែកិច្ចសហប្រតិបត្តិការនេះ មិនមែនជាសម្ព័ន្ធមិត្តយោធាទេ។

នៅពេលត្រូវបានសាកសួរថាតើកិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូ និងប៉េកាំងបានបង្កការគំរាមកំហែងដល់ប្រទេសលោកខាងលិចដែរឬទេ? ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Rossiya-24 ថា ការអះអាងបែបនេះគឺជារឿងមិនពិត។

លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា យើងមិនបានបង្កើតសម្ព័ន្ធភាពយោធាជាមួយចិនទេ។ ជាការពិត យើងបានសហការគ្នាលើកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា… យើងមិនលាក់បាំងវាទេ ប៉ុន្តែវាមានតម្លាភាព… ដូច្នេះមិនមានអ្វីជារឿងអាថ៌កំបាំងនោះទេ។

បើតាមប្រធានាធិបតីរុស្ស៊ីរូបនេះ ទីក្រុងមូស្គូក៏កំពុងអភិវឌ្ឍកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងប៉េកាំង រួមទាំងការធ្វើសមយុទ្ធរួមគ្នាផងដែរ។ និយាយអញ្ចឹង មិនត្រឹមតែជាមួយចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមួយប្រទេសផ្សេងទៀតផងដែរ។

គិតមកទល់ពេលនេះ យើងនៅតែបន្តធ្វើវា ទោះបីជាមានការវិវឌ្ឍន៍នៅតំបន់ Donbass, Zaporozhye និង Kherson ក៏ដោយ យើងនៅតែបន្ត… សមយុទ្ធទាំងអស់មានតម្លាភាព ប៉ុន្តែវាមិនមែនជាសម្ព័ន្ធមិត្តយោធាទេ៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner