វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋម ត្រូវបានបញ្ចប់

ភ្នំពេញ៖វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៥ វគ្គ ១+២ ដែលរៀបចំឡើងដោយក្រសួងក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ត្រូវបានបិទបញ្ចប់កាល ពីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ក្រោមអធិបតីភាពលោកជំទាវ កិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

មានប្រសាសន៍ក្នុងឱកាសនេះលោកជំទាវឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញអធិការកិច្ច ពិតជាមាន សារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ចំណេះដឹង និងលើកកម្ពស់ ជំនាញមួយកម្រិតថែមទៀត ដល់មន្រ្តីរាជការអធិការកិច្ច ដើម្បី យកទៅបំពេញការងារឱ្យកាន់តែមាន គុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងសុចរិតភាព ស្របតាម ក្រមសីល ធម៌វិជ្ជាជីវៈ អធិការកិច្ច ដើម្បីរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ នៅ កម្ពុជា ប៉ុណ្ណោះទប៉ុន្តែវាជាការផ្សាភ្ជាប់នូវទំនាក់ទំនងយ៉ាង ជិតស្និទ្ធ រវាង មន្រ្តី រាជការអធិការកិច្ចគ្រប់កម្រិត និងគ្រប់លំដាប់ថ្នាក់ ទាំងនៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកជំទាវបន្តថា ការបណ្តុះបណ្តាលជំនាញអធិការកិច្ច នឹង បង្កើននូវការទទួលស្គាល់ពីមជ្ឈដ្ឋាននានាអំពីការចូលរួមរបស់វិស័យ អធិការកិច្ចក្នុងការបង្ការទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បី ប្រឆាំងនឹង អំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាព អសកម្មនានា ក៏ដូចជា ការរួមចំណែកពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់ អភិបាលកិច្ចល្អនៅកម្ពុជាផងដែរ៕

ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner