កម្ពុជា-ម៉ាឡេស៊ី ចុះហត្ថលេខាលើអនុស្សរណៈចំនួនពីរ ទាក់ទង នឹងការជ្រើសរើស ការប្រើប្រាស់និងការធ្វើមាតុភូមិនិវត្តន៍ របស់ ពលករ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅវេលា ថ្ងៃត្រង់ទី២៧ ខែមីនាឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរទាក់ ទងនឹងទាក់ទង នឹង ការជ្រើសរើសការប្រើប្រាស់និងការធ្វើមាតុភូមិនិវត្តន៍ របស់ពលករ ។

ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការមួយថ្ងៃនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចុះហត្ថលេខា លើឯកសារចំនួនពីររួមមាន ទី១.អនុស្សរណៈយោគយល់ គ្នារវាងរដ្ឋា ភិបាលម៉ាឡេស៊ីនិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការជ្រើសរើសការប្រើប្រាស់និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករការងារផ្ទះ និងទី២. អនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា ស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ។

សូមជម្រាបថា ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយក រដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីបានអញ្ជើញមកដល់អាកាស យានដ្ឋាន អន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែមីនាដើម្បីបំពេញទស្សនកិច្ច ផ្លូវការរយៈ ពេលមួយថ្ងៃនៅព្រះរាជាណាចក្រកកម្ពុជា។ បន្ទាប់ មកឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញ ធ្វើបដិ សណ្ឋារកិច្ចផ្លូវការ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ក្រោយពីធ្វើបដិសណ្ឋារកិច្ចផ្លូវការឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្របដណ្តប់លើ កិច្ច សហប្រតិបត្តិការគ្រប់វិស័យរាប់ចាប់ពីក្នុងវិស័យនយោបាយ-សន្តិសុខសេដ្ឋកិច្ចរហូតដល់វិស័យសង្គម-វប្បធម៌៕
អត្ថបទ៖ វណ្ណលុក,

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner