រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងទូតជប៉ុន ចុះហត្ថលេខាលើការផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ

ភ្នំពេញ៖ នៅថ្ងៃ ទី២៧ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបឯកឧត្ដម Ueno Atsushi អគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (Kusanone) ។

ក្រសួងបរិស្ថានបានឱ្យដឹងថា៖ តាមរយៈគម្រោង នេះភាគីជប៉ុននឹងផ្តល់ជារថយន្តដឹកសំរាមខ្នាតតូចចំនួន ១០គ្រឿងដល់ក្រសួងបរិស្ថានដើម្បីចែកជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ។

ការចូលរួមរបស់ប្រទេសជប៉ុនលើវិស័យបរិស្ថាន និងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងសំរាម សំណល់រឹង នេះឆ្លុះបញ្ចាំងពីភាពជាដៃគូរក្នុងការអភិវឌ្ឍប្រទេស ដើម្បីធ្វើឲ្យទីក្រុងស្អាត កាត់បន្ថយសំរាម និងសំណល់នានា ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner