ជប៉ុនទាមទារឱ្យចិនដោះ លែងជនជាតិខ្លួនដែលជាប់ ឃុំ ខ្លួននៅក្រុងប៉េកាំង

តូក្យូ:
រដ្ឋាភិបាល ក្រុង តូក្យូ បាន ទាម ទារ ឱ្យ ប្រទេស ចិន ដោះ លែង ជន ជាតិ ជប៉ុន ម្នាក់ ដែល ត្រូវ បាន ចាប់ ឃុំ ខ្លួន នៅ ទីក្រុង ប៉េកាំង កាល ពី ដើម ខែ នេះ ។ នេះ បើ តាម អ្នក នាំ ពាក្យ រដ្ឋាភិបាល ជប៉ុន ដែល បាន ឱ្យ ដឹង កាល ពី ថ្ងៃ ចន្ទ ។
ប្រធាន លេខាធិការ គណ រដ្ឋ មន្ត្រី ជប៉ុន លោក Hirokazu Matsuno បាន ប្រាប់ សន្និសីទ សារព័ត៌មាន ថា ស្ថាន ទូត ជប៉ុន ប្រចាំ ប្រទេស ចិនទទួល បាន ព័ត៌មាន ពី អាជ្ញាធរ ចិន ថា បុរស ជន ជាតិ ជប៉ុន ម្នាក់ ក្នុង វ័យ ៥០ ឆ្នាំ ប្លាយ ត្រូវ បាន ចាប់ ខ្លួន នៅ ទីក្រុង ប៉េកាំង កាល ពី ដើម ខែ មីនា ជុំ វិញ ការ ចោទ ប្រកាន់ ថា បាន បំពាន ច្បាប់ ក្នុង ស្រុក របស់ ចិន ។
លោក Matsuno បាន បន្ត ថា ចាប់ តាំង ពី ពេល នោះ មក រដ្ឋាភិបាល ជប៉ុន បាន ទាម ទារ ឱ្យ មាន ការ ដោះ លែង បុរស ជប៉ុន រូប នោះ ឱ្យ បាន ឆាប់ និង បាន ស្នើ សុំ ឱ្យ អាជ្ញាធរ ចិន អនុញ្ញាត ឱ្យ បុរស នោះ ចូល ជួប មន្ត្រី កុង ស៊ុល ជប៉ុន ផង ដែរ ។ លោក បាន និយាយ ទៀត ថា រដ្ឋាភិបាល របស់ ជប៉ុន កំពុង ផ្តល់ ការ គាំទ្រ ដល់ បុរស ដែល ត្រូវ ចាប់ ឃុំ ខ្លួន ឱ្យ បាន ច្រើន តាម ដែល អាច ធ្វើ ទៅ បាន រួម ទាំង ការ ទំនាក់ ទំនង ជាមួយ ភាគី ពាក់ ព័ន្ធ ។
បើ តាម ការ ចុះ ផ្សាយ របស់ ទីភ្នាក់ងារ សារព័ត៌មាន AP បុរស ម្នាក់ នោះ គឺ ជា បុគ្គលិក របស់ ក្រុម ហ៊ុន ឱសថ ជប៉ុន Astellas Pharma Inc. ។ ទោះ បី ជា បាន បញ្ជាក់ ពី ព័ត៌មាន នេះក្ដី ក្រុម ហ៊ុន ឱសថ ដដែល មិន បាន បង្ហាញ ព័ត៌មាន លម្អិត បន្ថែម រួម ទាំង ឈ្មោះ មុខ តំណែង និង ថា តើ បុរស រូប នោះ ធ្វើ ការ ឈរ ជើង នៅ ក្នុង ប្រទេស ចិន ឬ មួយ យ៉ាង ណា នោះ ទេ ។ ក្រុម ហ៊ុន បាន និយាយ ថា ខ្លួន កំពុង ស្វែង រក ព័ត៌មាន ពី ក្រសួង ការ បរទេស ជប៉ុន ។
គួរ គូស បញ្ជាក់ ថា មាន ករណី ជា ច្រើន ទៀត ដែល ពាក់ ព័ន្ធ នឹង ពល រដ្ឋ ជប៉ុន ដែល មាន ជំនួញ ឬ មាន ទំនាក់ ទំនង ជាមួយ ចិន ត្រូវ បាន ចាប់ ខ្លួន ជុំ វិញ ការ ចោទ ប្រកាន់ ផ្សេង ៗ រួម ទាំង ការ ធ្វើ ចារកម្ម ។ កាល ពី ឆ្នាំ ២០២២ ចិន បាន ចាប់ ខ្លួន អ្នក ការ ទូត ជប៉ុន ម្នាក់ ដើម្បី សាក សួរ ហើយ បាន ដោះ លែង បុគ្គល នោះ វិញ នៅ ប៉ុន្មាន ម៉ោង ក្រោយ មក ដែល បណ្តាល ឱ្យ មាន ការ តវ៉ា ប្រឆាំង យ៉ាង ខ្លាំង ពី ក្រសួង ការ បរទេស ជប៉ុន ។
បញ្ហា នៃ ការ ចាប់ ខ្លួន បុរស ជន ជាតិ ជប៉ុន ចុង ក្រោយ នេះ កើត មាន ស្រប ពេល ដែល ទីក្រុង តូក្យូ និង ទីក្រុង ប៉េកាំង មាន ជម្លោះ កាន់ តែ ខ្លាំង ឡើង ៗ ដោយ សារ ជប៉ុន បាន ចាត់ ទុក ការ កើន ឡើង នៃ ឥទ្ធិពល របស់ ចិន នៅ ក្នុង តំបន់ ថា ជា ការ គំរាម កំហែង ដល់ សន្តិសុខ ជាតិ និង សេដ្ឋកិច្ច របស់ ខ្លួន ៕
ប្រែសម្រួល:ហួន ឌីណា

ads banner