បង់ក្លាដេសហាមឃាត់ការប្រើផ្លាស្ទិកនៅព្រៃកោងកាងដ៏ធំបំផុតរបស់ពិភពលោក

ក្រុមអ្នកអភិរក្សនៅប្រទេសបង់ក្លាដែសបាននិយាយនៅថ្ងៃទី២៨ ខែមីនានេះថា ភ្ញៀវទេសចរដែលចោលសំរាមនៅក្នុងព្រៃកោងកាងដ៏ធំបំផុតរបស់ពិភពលោក បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី ដោយបង្ខំឱ្យមានការដាក់បម្រាមប្រើប្រាស់ផ្លាស្ទិកប្រើតែមួយដងនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។

Read. ព្រៃ Sundarbans ជាប់ឆ្នេរសមុទ្របង់ក្លាដែស ហើយជាជម្រករបស់សត្វកម្របំផុតរបស់ពិភពលោក រួមទាំងខ្លា Bengal និងផ្សោត Irrawaddy ផងដែរ។ យោងតាមតួលេខរបស់រដ្ឋាភិបាលបង់ក្លាដេស ព្រៃនេះបានស្រូបទាញភ្ញៀវទេសចរប្រហែល 200,000នាក់មកទស្សនាជារៀងរាល់ឆ្នាំ ជាពិសេសអ្នកនេសាទ និងអ្នកប្រមូលផលទឹកឃ្មុំព្រៃ ដែលពឹងផ្អែកលើអត្ថប្រយោជន៍នៃប្រព័ន្ធអេកូឡូស៊ី។

រដ្ឋមន្ត្រីបរិស្ថានបង់ក្លាដែស លោក Md. Shahab Uddin បានប្រកាសហាមប្រាមការប្រើប្រាស់ផ្លាស្ទិកប្រើតែមួយដង ដែលគ្របដណ្តប់លើផ្ទៃដី 6,500គីឡូម៉ែត្រការ៉េ នៃព្រៃឈើកាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ។ លោករដ្ឋមន្ត្រីបាននិយាយថា ផ្លាស្ទិកប្រើតែមួយដងបានបំផ្លាញបរិស្ថាន និងជីវចម្រុះយ៉ាងធ្ងន់ធ្ងរនៃតំបន់ Sundarbans។ ជាមួយគ្នានេះ ការសម្រេចចិត្តរបស់គាត់ត្រូវបានអ្នកបរិស្ថានសាទរភ្លាមៗ។

គួរបញ្ជាក់ថា ផ្នែកមួយនៃព្រៃ Sundarbans ត្រូវបានចាត់ចូលជាតំបន់បេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូក្នុងឆ្នាំ 1997៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner