គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិកទ័រ វាយប្រហារភាគខាងជើងប្រទេសជប៉ុន តែមិនមានការព្រមានពីរលកយក្សស៊ូណាមិទេ

ទីភ្នាក់ងារអាកាសធាតុជាតិជប៉ុន បាននិយាយថា គ្រោះរញ្ជួយដីក្នុងកម្រិត ៦.១រ៉ិកទ័រ បានវាយប្រហារលើតំបន់ Aomori ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន នៅថ្ងៃទ២៨ ខែមីនានេះ ប៉ុន្តែមិនមានការព្រមានពីរលកយក្សស៊ូណាមិឡើយ។

Read. យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ៦និង១៨ល្ងាចថ្ងៃអង្គារសប្តាហ៍នេះ ក្នុងជម្រៅ 20គីឡូម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ជប៉ុន មិនបានរាយការណ៍ភ្លាមៗអំពីការខូចខាត ឬមនុស្សរងរបួសនោះទេ។

ការរញ្ជួយដីគឺជារឿងធម្មតាទៅហើយនៅជប៉ុន ដោយសារតែសណ្ឋានដីរបស់ប្រទេសនេះ ស្ថិតនៅលើខ្សែក្រវ៉ាត់ភ្នំភ្លើង “Ring of Fire” នៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាស្នូលនៃសកម្មភាពរញ្ជួយខ្លាំង ដែលលាតសន្ធឹងតាមតំបន់អាស៊ីអាគ្នេយ៍ និងឆ្លងកាត់អាងប៉ាស៊ីហ្វិក។

ប្រទេសជប៉ុនមានបទប្បញ្ញត្តិសំណង់ដ៏តឹងរ៉ឹង ដែលមានបំណងធានាថា រាល់អគារទាំងអស់អាចទប់ទល់នឹងគ្រោះរញ្ជួយដីខ្លាំង ហើយសមយុទ្ធសង្គ្រោះបន្ទាន់ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីត្រៀមរៀបចំសម្រាប់គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner