មន្ត្រីមីន ៥ប្រទេស ចូលរួមវគ្គបណ្តុះបណ្តាលនៅកម្ពុជា
មន្ត្រីបោសសំអាតមីននិងគ្រាប់មិនទាន់ផ្ទុះនៃប្រទេសកម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ានិងវៀតណាម បានចូលរួមក្នុង វគ្គបណ្តុះបណ្តាលមួយស្តីពីកិច្ចប្រតិបត្តិការបោសម្អាតមីនរយៈពេល៦ថ្ងៃ។ វគ្គបណ្តុះបណ្តាលដែលមានការចូល រួមពីមន្ត្រី៥ប្រទេសប្រមាណ៣០នាក់ បានប្រព្រឹត្តទៅនៅទីស្នាក់ការមជ្ឈមណ្ឌលអាស៊ានសម្រាប់សកម្មភាព មីន កម្ពុជាក្រោមការបណ្តុះបណ្តាលពីសំណាក់គ្រូបង្គោលដែលមានជំនាញខ្ពស់មកពីប្រទេសស្វីស។ ពិធីបើកវគ្គ នៅថ្ងៃនេះ បានអញ្ជើញចូលរួមជាអធិបតីពីអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា គឺទេសរដ្ឋមន្ត្រី លី ធុជ។ វគ្គបណ្តុះ បណ្តាលនេះ មានរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ ២៤ ខែសីហាឆ្នាំ២០១៩។
កម្ពុជាដែលមានផ្ទៃដីរងនូវការគម្រាមពីគ្រា់ប់មីន និងគ្រាប់មិនទាន់ផ្ទុះ ប្រមាណ២ពាន់១៤៨គីឡូម៉ែត្រក្រឡា បានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលនឹងធ្វើអោយ កម្ពុជាអស់ការគម្រាមកំហែងដោយ សារមីននិងអាវុធ ជាតិផ្ទុះ។ ទេសរដ្ឋមន្ត្រី លី ធុជ បាន ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកមិញនេះ ថាដើម្បីសម្រេចឲ្យ បានកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានស្វាគមន៍ រាល់បណ្តាលដៃគូជាតិ និងអន្តរជាតិដែលមាន បំណងជួយដល់កម្ពុជា តាមរយៈការផ្តល់នូវជំនួយជាថវិកា រួមនឹងការបណ្តុះបណ្តាល ជំនាញបន្ថែមដល់មន្ត្រី បោសសម្អាតមីនរបស់កម្ពុជា។