កម្ពុជារៀបចំព្រឹត្តិការណ៍មហោស្រព Opera អន្តរជាតិលើកដំបូងនៅប្រាសាទអង្គរខែកុម្ភៈឆ្នាំ២០២០

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជាគ្រោងនឹងរៀបចំមហោស្រពអូប៉េរ៉ាអន្តរជាតិលើកដំបូង នាខែកុម្ភៈ ឆ្នាំក្រោយនៅមុខប្រាសាទអង្គរវត្ត ដើម្បីអបអរខួប២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា។ ព្រឹត្តិការណ៍មហោស្រពអន្តរជាតិ Mozard នៅប្រាសាទ អង្គររវាងពីថ្ងៃទី១៩ដល់ ២៣កុម្ភៈ ឆ្នាំ២០២០ នឹងមានការចូល រួមពីសិល្បករជាតិនិងអន្តរជាតិចម្រុះច្រើនរយនាក់ នឹងព្រឹត្តិការណ៍វប្បធម៌នោះទៀត នឹងត្រូវយាងបើកជាផ្លូវការក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រ ខ្មែរ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី។ ទស្សនីយភាពមហោស្រពអូប៉េរ៉ាអន្តរជាតិ Mozard នោះ ត្រូវគេពណ៌នាថា នឹងក្លាយជាបុរេព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីរឹតចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងអឺរ៉ុប ដែលនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបដែលនឹងមាន ការចូលរួមពីប្រទេសចំនួន៥១លើសកលលោក។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner