មន្ត្រីសំខាន់នៃមន្ទីរអប់រំខេត្តបាត់ដំបង អះអាងថាមានបេក្ខជនដែលត្រូវប្រឡងបាក់ឌុបអវត្តមានក្នុងការប្រឡងពេលព្រឹកថ្ងៃដំបូងមានបេក្ខជនអវត្តមា នសរុប ១០០នាក់
ការប្រឡងបាក់ឌុបក្នុងខេត្តបាត់ដំបង សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩នេះ មានបេក្ខជនដែលត្រូវចូលរួមប្រឡង ស្ទើតែនៅគ្រប់មណ្ឌលប្រឡងកាលពីព្រឹកម៉ិញ ថ្ងៃទី១៩សីហានេះបានអវត្តមានបេក្ខជនប្រឡងសរុបចំនួន១០០នាក់ ខណៈដែលការប្រឡងបាក់ឌុបឆ្នាំកន្លងទៅ មានបេក្ខជនអវត្ត មាន ត្រឹមតែ ៥១នាក់ ប៉ុណ្ណោះ ។ទោះបីយ៉ាងណា
ការប្រឡងថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅយ៉ាងរលូនទាំងសណ្តាប់ធ្នាប់ ទាំងសុវត្ថិភាពនៅតាមមណ្ឌលប្រឡងនីមួយៗ នៅទូទាំងខេត្ត។
នេះបើតាមការអះអាង និង គូសបញ្ជាក់ ពី លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកី ឡាខេត្តបាត់ដំបង ដែលបានឲ្យដឹងតាមប្រព័ន្ធតេ ឡេក្រាម ព្រឹកម៉ិញនេះថា នៅក្នុងខេត្តបាត់ដំបងមានបេក្ខជនប្រឡងសរុប ចំនួន៧.២៧៤នាក់ ដែលមានឈ្មោះត្រូវចូលរួមប្រឡងបាក់ឌុបនៅឆ្នាំនេះ
។ការប្រឡងពេញមួយព្រឹកនៅក្នុងការប្រឡងថ្ងៃទី មួយនេះ គឺមានបេក្ខជនស្ទើតែនៅគ្រប់មណ្ឌលប្រឡង បានអវត្តមានក្នុងការមកប្រឡងសរុប ចំនួន ១០០នាក់ ខណៈដែលឆ្នាំកន្លងទៅគឺមានត្រឹមតែ ៥១នាក់ប៉ុណ្ណោះ ។
ជាមួយគ្នានេះ ក្រៅពីបញ្ហាអវត្តមានក៏នៅមានសិស្សចំនួន០៣នាក់ផ្សេងទៀត មានអាការៈសុខ ភាពមិនស្រួលខ្លួន ហើយក៏ត្រូវបានក្រុមគ្រូពេទ្យ ដែលប្រចាំការ នៅតាមមណ្ឌលនីមួយៗ បានធ្វើ ការជួយសង្រ្គោះទាន់ពេលវេលានិងបន្ទាប់ពីជួយពិនិត្យសុខភាពនិងក្នុងការព្យាបាលស្រួបួលបានធូរស្បើយហើយនោះ។ បេក្ខជនទាំងនោះ បានឲ្យចូលប្រឡងឡើងវិញ។ ចំពោះបេក្ខជនម្នាក់ មានអាការៈធ្ងន់ធ្ងរក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត។
សម្រាប់ឆ្នាំ២០១៩នេះ ខេត្តបាត់ដំបង មានបេ ក្ខជនប្រឡងបាក់ឌុប សរុបចំនួន ៧.២៧៤នាក់ ស្រីចំនួន ៤០៧៤នាក់ មានមណ្ឌលប្រឡងចំនួន ១១ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន០៦មណ្ឌល និងមានបន្ទប់ប្រឡងចំនួន ២៩៤បន្ទប់ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)