សម្តេច ហេង សំរិន នឹងចូលរួមកិច្ចប្រជុំអាយប៉ាចុងសប្តាហ៍នេះក្នុងប្រទេសថៃ

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចប្រធានរដ្ឋសភានៃប្រទេសកម្ពុជា សម្តេចអគ្គមហាពញាចក្រីហេងសំរិន គ្រោងនឹងចូលរួមក្នុងមហាសន្និ បាអាយប៉ា ដែលនឹងប្រព្រឹត្តទៅ ក្នុងប្រទេសថៃ។ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤០ គ្រោងនឹង ប្រព្រឹត្តទៅរវាង ពីថ្ងៃទី២៥ដល់៣០សីហានៅទីក្រុងបាងកក។ មហាសន្និបាតអាយប៉ាយ ក្រោមប្រធានបទ«ជំរុញ ភាពជាដៃគូសភាដើម្បីការអភិ វឌ្ឍសហគមន៍ប្រកបដោយចីរភាព»។ អាយប៉ា ជាអង្គការនៃក្រុមសភាថ្នាក់តំបន់ មួយដែលបានបង្កើតឡើងដំបូងកាលពីខែកញ្ញាឆ្នាំ១៩៧៧ ដែលកាលនោះដឹកនាំដោយគណៈប្រតិភូសភា ឥណ្ឌូ ណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរីនិងប្រទេសថៃ។ អង្គការអន្តរសភាអាស៊ានអាយប៉ា គឺជាអង្គការសំខាន់មួយ នៃទំនាក់ទំនងអភិវឌ្ឍន៍បរិបទនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្ពុជាបានក្លាយជាសមាជិក អាយប៉ាក្នុង ១៩៩៩។

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner