គម្រោងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលផ្តល់ជូនដល់មជ្ឈមណ្ឌលការពារកុមារ ភូមិគ្រួសារថ្មី ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ

អត្ថបទដោយ៖
Kien Sereyvuth

គម្រោងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលបានឧបត្ថម្ភ ដោយស្ថានទូត នៃសាធារណរដ្ឋឆែក និងទីភ្នាក់ងារសម្រាប់ការអភិឌ្ឍឆែក  បានជូនដល់មជ្ឈមណ្ឌលការពារកុមារ ភូមិគ្រួសារថ្មី ស្ថិតនៅភូមិទ្រាំង សង្កាត់       ស្លរក្រាម ក្រុង ខេត្តសៀមរាប  ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩  ក្រោមវត្តមានរបស់លោក Marek Libricky ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក និង លោក ពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប ។
លោក Marek Libricky បានធ្វើការបញ្ជាក់ថា គម្រោងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ដែលរៀបចំធ្វើឡើងដោយទីភ្នាក់ងារសម្រាប់ការអភិឌ្ឍឆែក និងក្រុមហ៊ុន  គឺបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់បរិស្ថាន តាមរយៈគម្រោងប្រព័ន្ធដីសើមប្រព្រឹត្តិកម្មទឹកស្អុយ សំខាន់នៅមជ្ឈមណ្ឌលការពារកុមារភូមិគ្រួសារថ្មី នៃទឹកដីខេត្តសៀមរាប ។
លោក ពិន ប្រាកដ តំណាងឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក និង ទីភ្នាក់ងារសម្រាប់ការអភិឌ្ឍឆែក ដែលបានផ្តល់នូវឧបករណ៍ ក្នុងការចម្រោះទឹកកខ្វក់ ដល់មជ្ឈមណ្ឌលការពារកុមារភូមិគ្រួសារថ្មី  គឺស្របនឹងទិសដៅ ដែលរដ្ឋបាលខេត្តសៀមរាប បាននិងកំពុងជម្រុញ នូវការអនុវត្ត យ៉ាងសកម្មលើវិស័យអភិវឌ្ឍន៍ជនបទ បរិស្ថាន ស្របតាមផែនការ អាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា   ពិសេសគឺការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ លោក ក៏បានគូសបញ្ជាក់ផង ដែរថា ខេត្តសៀមរាបជា ខេត្តគោលដៅទេសចរណ៍វប្បធម៌មួយដ៏សំខាន់ ដែលមានប្រជាជនរស់នៅក្នុងទីប្រជុំជន ក្រុងប្រមាណជាង ៣០០ពាន់នាក់ និង មានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកទស្សនាប្រមាណជាង៥ លាននាក់ ជារៀងរាល់ឆ្នាំ ។ ដោយសន្ទុះ នៃកំណើនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍គឺជម្រុញនូវកិច្ចអភិវឌ្ឍន៍ខេត្ត លើគ្រប់វិស័យជាបន្តបន្ទាប់ ដែលញ៉ាំងឲ្យរដ្ឋបាលខេត្ត តម្រូវ ការពង្រឹង ពង្រីករៀបចំនូវយន្តការ និង យុទ្ធសាស្រ្តសម្រាប់ដំណើរការ នៃការអភិវឌ្ឍខេត្តមួយ ប្រកបដោយចីរភាព និង កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍនានា ។
 ក្នុងឱកាសសម្ពោធគម្រោងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅមជ្ឈមណ្ឌលការពារកុមារភូមិគ្រួសារថ្មីនាពេលនេះ គឺបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកអភិវឌ្ឍន៍មជ្ឈមណ្ឌល និងខេត្តសៀមរាប និយាយជារួម និង និយាយដោយឡែក គឺបង្កនូវលក្ខណៈរស់នៅកាន់តែប្រសើរ សម្រាប់កុមាររស់នៅក្នុងមជ្ឈមណ្ឌលផ្ទាល់ ក៏ដូចជាភាពងាយស្រួលនានាសម្រាប់ បម្រើការងារប្រចាំថ្ងៃនៅទីនេះនិងបរិស្ថានជុំវិញផងដែរ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner