មកដឹងតម្លៃប្រេងសាំង ម៉ាស៊ូតនៅកម្ពុជា សម្រាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី១០ ខែមេសា
ភ្នំពេញ៖នៅថ្ងៃទី១ ខែមេសាឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្មបានជូន ដំណឹង ស្តីពីតម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ លក់ រាយ ប្រេងឥន្ធនៈទាំងអស់សម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។យោងតាមតម្លៃលក់រាយនេះបង្ហាញថា តម្លៃប្រេង បាន កើនឡើងក្នុងមួយលីត្រចំនួន៥០រៀលដូចគ្នា ទាំងប្រេងសាំងនិងម៉ាស៊ូត។
តាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយគិតចាប់ពីថ្ងៃទី ១ ដល់ទី១០ ខែមេសានេះ បានឱ្យដឹងថា សម្រាប់ប្រេងសាំង ធម្មតា ថ្លៃ ៤.២៥០ រៀល ក្នុងមួយលីត្រ។ ចំណែកឯប្រេងម៉ាស៊ូត ថ្លៃ ៤.១០០ រៀល ក្នុងមួយលីត្រ ។។ ប៉ុន្តែ យ៉ាងណា ក៏ដោយ ក្រសួងបាន បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះ តម្លៃលក់រាយ ប្រេងឥន្ធនៈ ចំនួន ៦,៥ សេនដុល្លារ ក្នុង១លីត្រ ដដែល ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួម ចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា។
ក្រសួងពាណិជ្ជកម្ម បានបន្ថែមទៀតថា ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយប្រេង ឥន្ធនៈនៅកម្ពុជា ក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារ អន្តរជាតិ មកគណនា តាមប្រកាសដូចមានភ្ជាប់ ក្នុងឯកសារប៉ុណ្ណោះ៕
ដោយ៖ង៉ាន ទិត្យ

