កាកបាទក្រហមព្រមានពីការកើនឡើងនៃអំពើហិង្សាប្រដាប់អាវុធ នៅហៃទី
ព័រអូប្រាំង៖ កាកបាទក្រហមព្រួយបានបង្ហាញពីការបារម្ភខ្លាំងការកើនឡើង នៃអំពើហិង្សាប្រដាប់អាវុធ នៅក្នុងប្រទេសហៃទី។
កាកបាទក្រហមអន្តរជាតិបានព្រមានពីការកើនឡើងនៃអំពើហិង្សាប្រដាប់អាវុធ នៅក្នុងប្រទេសហៃទី ដែលគួរឲ្យព្រួយបារម្ភខ្លាំង។
“វាចាំបាច់សម្រាប់សហគមន៍អន្តរជាតិដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់” នៅក្នុងប្រទេសហៃទី នេះគឺជាសារព្រមាន របស់លោកស្រី ម៉ារីសេឡា ស៊ីលវ៉ា (Marisela Silva) ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម សម្រាប់តំបន់ប៉ាណាម៉ា និងការាបៀន (ICRC) ។
ប្រទេសហៃទី ដែលជាប្រទេសក្រីក្របំផុតនៅតំបន់អាមេរិក កំពុងស្ថិតក្នុងវិបត្តិដ៏ជ្រៅដែលកាន់តែធ្ងន់ធ្ងរឡើង ចាប់តាំងពីការធ្វើឃាតប្រធានាធិបតី ចូវែលណែល មូអ៊ីស ( Jovenel Moise) ក្នុងឆ្នាំ ២០២១។
យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជាង 500 នាក់ត្រូវបានសម្លាប់ដោយក្រុមឧក្រិដ្ឋជន ក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៣នេះ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត