ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតគឺជាកក្តាជំ រុញឲ្យកីឡាករកីឡាការិនីកាន់តែមានទឹកចិត្តប្រជែងដណ្តើមមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣
ភ្នំពេញ:កីឡាករកីឡាការិនី បានលើកឡើងថា ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតគឺជាកក្តាជំរុញឲ្យកី ឡា ករកីឡាការិនីកាន់តែមានទឹកចិត្តប្រជែងដណ្តើមមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាសផ្ទះ។

កីឡាការិនី វ៉ូវីណាម ប៉ាល់ ឆរស្មី បានបញ្ជាក់ នៅក្នុងពិធីប្រគល់ ប្រាក់រង្វាន់ ដែលថវិ កាផ្ទាល់ រប ស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រូបង្វឹក កីឡាករកីឡាការិនី ដែល ឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធ ពីការប្រកួតកីឡាកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និង កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្តូនេស៊ី នាព្រឹកថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៣នេះថា ក្នុង នាមជាកីឡាការិនីដែលឈ្នះមេដាយពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាង ពិត ជាសប្បាយរីករាយខ្លាំងណាស់ និងមានភាពកក់ក្តៅចពោះការយកចត្តទុកដាក់នេះខ្លាំងណាស់ ដែល រាជរដ្ឋា ភិបាលមិនត្រឹមតែផ្តល់ប្រាក់រង្វាន់ពីក្រសួងអប់រំប៉ុណ្ណោះទេ ថែមទាំងមានការលើកទឹកចិត្តពី សម្តេច តេជោ នាកយរដ្ឋមន្រ្តី និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជាថវិកា ជូនកីឡាករកីឡាការិនីថែមទៀតផង។

តំណាងឲ្យកីឡាករកីឡាការិនីទាំងអស់ សូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ពិសេស សម្តេច តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយពួកយើងទាំងអស់និងធ្វើការតបស្នងមកវិញ ដោយកា រខិតខំប្រឹងប្រែ ងប្រជែ ងដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឲ្យទទួលបានលទ្ធផលត្រចេះត្រង់ លើសពីការទទួលបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងៗមក។

មានប្រសាសន៍ ក្នុងឱកាសផ្តល់នូវប្រាក់រង្វាន់នេះ សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានលើកទី១២ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្តេចតេជោ នាយករដ្ឋមន្រ្តី បានយកចិត្តទុ កដាក់ផ្តល់ អទិភាណយ៉ាងខ្លាំងលើវស័យកីឡាជាមួយនឹងការគាំទ្រដ៏ផុសផុលពីប្រជាជនគ្រប់រូប នៅរាល់ព្រឹត្តការណ៍ប្រ កួត កន្លងមក បាននាំមកនូវបទពិសោធន៍ ចំណងមិត្តភាព ស្មារតីស្រលាញ់ជាតិ សាមគ្គីភាព និងកិច្ច សហ ការប្រតិបត្តិការជាមួយបណ្តាប្រទេសនានាកាន់តែសម្បូរបែប និងខ្លាំងក្លាថែមទៀត ស្របតាម សភា ពការ ណ៍រីកចរើនសង្គមជាតិ សេដ្ឋកិច្ច ពិសេស ដំណើរការរៀបចំឆ្ពោះទៅរៀបចការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានោះ សម្តេចពិជ័យ សេនា ក៏បានក្រើនរំលឹក ដល់កីឡាករកីឡាការិនី ដែលជោគជ័ យសម្រា ប់កា រប្រជែងបានមេដាយ ស៊ីហ្គេមនៅវៀតណាម សូមកុំភ្លេចខ្លួនឲ្យសោះ ត្រូវបន្តការខិតខំប្រឹងប្រែ ងហ្វឹកហាត់ ពង្រឹ ងសមត្ថភាពឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីរក្សាចំនួនមេដាយ និងបង្កើនចនួនមេដា យឲ្យកាន់តែខ្ពស់ជូន ជាតិបន្ថែមទៀត។មួយវិញទៀតត្រូវគោរពវិន័យការហ្វឹកហាត់ឲ្យបានល្អផងដែរ ដើម្បីពង្រឹងដល់សមត្ថ ភាព របស់ខ្លួនឯងផ្ទាល់ ជៀសវាងឲ្យបាននូវការធ្វេសប្រហែសត្រង់ចំណុចណាមួយ។

សូមញ្ជាក់ថា ប្រាក់រង្វាន់លើកទឹករបស់សម្តេច ហ៊ុន សែន ប្រគល់ជូនកីឡាករ-កីឡាការិនី ឈ្នះមេដា យមាស ប្រាក់និងសំរិទ្ធ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងអាស៊ាន ប៉ារ៉ាហ្គេ មលើកទី១១ នៅឥណ្តូនេស៊ី សរុបចំនួន ៤១១,២០០ ដុល្លារ៕ អត្ថបទៈ ជាវ ចន្ធូ
