គជប៖ ថ្ងៃទីមួយ នៃការឃោសនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មីប្រព្រឹត្តទៅដោយរលូន

អត្ថបទដោយ៖
CPA

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ត្រូវជាថ្ងៃទីមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ចំនួន ៥ គឺក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដែលទើបត្រូវបានបំបែក និងបង្កើតថ្មី បានប្រព្រឹត្តទៅដោយរលូន។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សេចក្តីប្រកាសព័ត៌មាននេះ បញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោត នៃខេត្តពាក់ព័ន្ធឃើញថា គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពជួបប្រជុំជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត អង្គបោះឆ្នោត និងសមាជិកគណបក្សនៅតាមមណ្ឌលបោះឆ្នោតនៃក្រុង ស្រុកចំនួន ៤ រួមមាន ក្រុងអរិយក្សត្រ (អ្នកចូលរួមប្រមាណ ១៩៤ នាក់) ក្រុងឧដុង្គម៉ែជ័យ (អ្នកចូលរួមប្រមាណ ៥៨ នាក់) ស្រុកសាមគ្គីមុនីជ័យ (អ្នកចូលរួមប្រមាណ ៨០ នាក់) និងស្រុកអូរគ្រៀងសែនជ័យ (អ្នកចូលរួម ប្រមាណ ៥៥ នាក់) ។

ប្រភពដដែលបន្ថែមថា ដោយឡែក គណបក្សនយោបាយ ២ ទៀតរួមមាន គណបក្សភ្លើងទៀន និងគណបក្ស ហ៊្វុនស៊ិនប៉ិច ពុំមានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ ។
គ.ជ.ប បន្តថា ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃទីមួយនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឱ្យដឹងនៅថ្ងៃទី ១ ខែមេសានេះថា យុទ្ធនាការឃោសនាបោះឆ្នោតនៃការបោះឆ្នោតលើកទីមួយ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើ
បង្កើ និងបំបែកថ្មី មិនមានអ្វីជាបញ្ហាប្រឈមនោះទេ

ព្រោះគណបក្សបានរៀបចំទៅតាមការកំណត់ ស្របតាមនិតិវិធី និងបទបញ្ជារបស់គ.ជ.ប  ។

លោកបន្តថា សម្រាប់ការបោះឆ្នោតនេះ គណបក្សនឹងទទួលបានការគាំទ្រច្រើនពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់នៃក្រុងស្រុកទាំងនោះ ។ លោកថ្លែងថា៖ « មិនថា គណបក្សប្រជាជនកម្ពុជានោះទេ គណបក្សផ្សេងទៀត ដែលបានដាក់បេក្ខជន ឈរឈ្មោះបោះឆ្នោត តែងតែរំពឹងថា នឹងទទួលបានការគាំទ្រ បើមិនសង្ឃឹមទ គេមិនចូលរួមការបោះឆ្នោតនោះទេ»។

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន មិនអាចទាក់ទងបានទេនៅត្រឹមព្រឹកថ្ងៃទី ១ខែ
មេសា ឆ្នាំ ២០២៣នេះ។សូមជម្រាបថា ការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១នេះ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣៕ដោយ៖ យុត្ថារ៉ូ

ads banner