លោកស្រី Sanna នាយករដ្ឋមន្ត្រីហ្វាំងឡង់ជឿថា លោកស្រីនឹងឈ្នះឆ្នោត
ហែលស៊ិនគី៖ នាយករដ្ឋមន្រ្តីហ្វាំងឡង់ លោកស្រី សាណា ម៉ារីន (Sanna Marin) ពេលនិយាយអំពីការបោះឆ្នោត លោកស្រីថា ‘យើងនឹងគ្រប់គ្រង ដើម្បីឈ្នះការបោះឆ្នោតនេះ” ។

លោកស្រី នាយករដ្ឋមន្ត្រីហ្វាំងឡើង បានបន្តថា «យើងមានគណបក្សចំនួនបីដែលនៅប្រកៀកគ្នា ក្នុងការបោះឆ្នោត ថ្ងៃស្អែក ដូច្នេះ គ្រប់គ្នាមានលទ្ធភាពឈ្នះ។ ហើយជាការពិតណាស់ យើងមានបំណងឈ្នះការបោះឆ្នោតទាំងនេះ។ និងបន្តការងាររបស់យើងសម្រាប់អនាគតប្រកបដោយនិរន្តរភាពបន្ថែមទៀត» នេះគឺជាអ្វីដែលនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី សាណា ម៉ារីន (Sanna Marin) បាននិយាយនៅមុនការបោះឆ្នោតនីតិបញ្ញត្តិរបស់ប្រទេសនេះ។

ក៏ប៉ុន្តែ គូប្រជែងរបស់នាយករដ្ឋមន្ត្រីហ្វាំងឡង់ ក៏មានការរំភើបនៅមុនការបោះឆ្នោត ខណៈដែលគាត់ឈរនៅលើគេក្នុងការបោះឆ្នោតដែរ។
គូប្រជែងកណ្តាលស្តាំនិយមរបស់នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី សាណា ម៉ារីន (Sanna Marin) គឺលោក ភីតធឺរី អ័រប៉ូ (Petteri Orpo) បានទទួលការរំភើបចិត្ត កាលពីថ្ងៃសៅរ៍ សប្តាហ៍នេះ នៅមុនការបោះឆ្នោតនីតិបញ្ញត្តិ បន្ទាប់ពីការបោះឆ្នោតដាក់គណបក្សរបស់លោកឈរនៅលំដាប់កំពូល នេះបើតាមការស្ទង់មតិចុងក្រោយបំផុតដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយអ្នកផ្សាយសាធារណៈ អ៊ីឡិ (Yle) សម្ព័ន្ធជាតិរបស់ លោក អ័រប៉ូ មានការនាំមុខស្តើង នៅ ១៩.៨ ភាគរយ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត