តំបន់ប្រតិបត្តិការសឹករងកណ្តាល បានទទួលស្វាគមន៍ និងពិភាក្សា ការងារផ្លាស់ប្តូរបទពិសោធន៍គ្នា ជាមួយភាគីយោធាការពារ ព្រំដែនខេត្តអានយ៉ាង

កណ្តាល៖ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តម សេនីយន៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានទទួលស្វាគមន៍ ពិភាក្សាការងារ ផ្លាស់ប្តូរបទពិសោធន៍គ្នា ជាមួយ ភាគីយោធាការពារព្រំដែនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយ ម វៀតណាម ដឹកនាំដោយ លោក វរសេនីយ៍ឯក ត្រឹន ក្វួកខាញ់ មេបញ្ជាការ បញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្តអានយ៉ាង និង ជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ជូនដល់ នាយទាហាន នាយទាហានរង និងពល ទាហាន នៅអង្គភាពទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល។

ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះ លោក វរសេនីយ៍ឯក ត្រឹន ក្វួកខាញ់ ដែលបានមក អញ្ជើញសួរសុខទុក្ខ ពិភាក្សាការងារ ផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញ ទៅមក និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹកណ្តាល។


នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ត្រី នៃ និយម ក៏បានជម្រាប ជូនភាគីមិត្ត អំពីលទ្ធផលសហប្រតិបត្តិការជាមួយគណៈ ចង្អុល ការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម កម្លាំង របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល និងយោធភូមិភាគពិសេស ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានសហការជាមួយក្រុមកម្លាំង K90 យោធភូមិភា គទី៩ ក្នុងការស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល គិតត្រឹម ឆ្នាំ២០០២ រហូតដល់ឆ្នាំ២០២២ (ជំហានទី១ ដល់ជំហាន ទី២១) សម្រេចលទ្ធផលសរុបបាចំនួន ១,២១០ អដ្ឋិធាតុ និងបាន ប្រគល់ ទទួលដើម្បីធ្វើមាតុភូមិននិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចរាល់។

លោក វរសេនីយ៍ឯក ត្រឹន ក្វួកខាញ់ បានថ្លែងអំណរគុណដ៏ជ្រាល ជ្រៅជាទីបំផុត ចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំ ង ប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅកណ្តាលដែលបាន សហការល្អ បង្កលក្ខណៈងាយស្រួលដល់ក្រុមបច្ចេកទេស ក្នុងការ រុករកអដ្ឋិធាតុនិងធ្វើមាតុភូមិនិវត្តកងទ័ពស្ម័គ្រចិត្តវៀតណាម ទៅ កាន់ប្រទេសកំណើតវិញ និងសូមជូនពរដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ ថ្នាក់ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹក រងកណ្តាល រួមជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ៕
ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner