ក្រុមសមាជិកម៉ូតូធំប្រាំនាក់ដែលជាប់ពាក់ព័ន្ធគ្រឿងញៀន ត្រូវបានកម្លាំងជំនាញតាមប្រមាញ់

ភ្នំពេញក្រុមការងាប្ររតិបត្តិការស្រាវជ្រាវនិងបង្ក្រាបក្រុមម៉ូតូធំបាន ជូនដំណឹងដល់លោកស្នងការនគរបាលរាជធានី-ខេត្តថា នគរបាល ប្រទេសនូវែលសេឡង់បានផ្ដល់ដំណឹងជូននគរបាលសហព័ន្ធអូស្ត្រាលី មកថាសមាជិកក្រុមឧក្រិដ្ឋ ជនម៉ូតូធំ Head Hunters Motorcycle Club ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និង បទល្មើសខុសច្បាប់ជាច្រើនដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាប្រាំនាក់ ។
តាមសេចក្តីជូនដំណឹងនេះ ជនសង្ស័យទាំងប្រាំនាក់នេះមានឈ្មោះ៖
១. ឈ្មោះ Elias Richard Robert GAITAÚ ភេទប្រុស ជនជាតិ នូវែលសេឡង់ ថ្ងៃកំណើត ២០/០៧/ ១៩៩១ លិខិតឆ្លង ដែនលេខ LM768142 ។
២. ឈ្មោះ Tau Te DALY ភេទប្រុស សញ្ជាតិនូវែលសេឡង់ ថ្ងៃកំណើត ០៤/០៩/១៩៩៨ លិខិតឆ្លងដែន លេខ RA166496 ។
៣. ឈ្មោះ Zion Sylvester LEOTA ភេទប្រុស សញ្ញាតិនូវែល សេឡង់ ថ្ងៃកំណើត ២៩/១១/១៩៨៧ លិខិតឆ្លងដែនលេខ LM937554។

៤. ឈ្មោះ Gordon Talyerg MUAVA ភេទប្រុស សញ្ជាតិនូវែល សេឡង់ ថ្ងៃកំណើត ១១/០៥/១៩៩៧ លិខិតឆ្លងដែនលេខ ( RA434112និង៥. ឈ្មោះ Keltml Sesa PAULI NIUE SIATI ភេទប្រុស សញ្ញាតិនូវែលសេឡង់ ថ្ងៃកំណើត ០៩/០១/ ១៩៩៥ លិខិតឆ្លងដែនលេខ RA538720។

ប្រភពដដែលបានស្នើសុំបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ ក្នុងករណីក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ចំនួនប្រាំនាក់ខាងលើបើមាន វត្តមានក្នុងខេត្តសាមី សូមផ្ដល់ព័ត៌មានមកឯកឧត្តម ឧត្តម សេនីយ៍ទោ ឈួ ចាន់ថន ប្រធានក្រុមប្រតិបត្តិការផ្ទាល់-TCT និងជាសមាជិក ក្រុមប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបក្រុមឧក្រិដ្ឋជនម៉ូតូធំ OMCG (០៧៧ ៦៦៨ ៦៦៦)៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner