អគ្គលេខាធិការគណៈវិស្វករកម្ពុជា៖ ការបណ្ដុះបណ្ដាលវិស្វករ ជាកម្លាំងចលករដ៏សំខាន់ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប
ភ្នំពេញ៖ ការបណ្ដុះបណ្ដាលវិស្វករ យុវវិស្វករ ជាកម្លាំងចលករដ៏ សំខាន់ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ ដើម្បីដើរតាមបច្ចេក វិទ្យាទំនើប និងចូលរួមបង្កើតគំនិតថ្មីៗ រួមចំណែកក្នុងការអភិវឌ្ឍ សង្គមជាតិ។ នេះជាការលើកឡើងរបស់ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា តំណាងឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ក្នុង សិក្ខាសាលាស្តីពីនវានុវត្តន៍ក្នុងវិស័យសំណង់ ដើម្បីឱ្យ វិស្វករ យល់ដឹងគ្រប់គ្រាន់ និងច្បាស់លាស់លើបញ្ហាផ្នែកសំណង់ កាលពីថ្ងៃទី៣១មីនា នៅសណ្ឋាគារភ្នំពេញ ។

លោកស្រី ខ្វៃ សុភាព អគ្គលេខាធិការរងគណៈវិស្វករកម្ពុជា ទទួល បន្ទុក គ្រប់គ្រងផ្នែកអប់រំ និងបណ្តុះបណ្តាល មានប្រសាសន៍ថា សិក្ខាសិលានេះរៀបចំឡើងក្រោមប្រធានបទ “នវានុវត្តន៍ក្នុងវិស័យ សំណង់” ដើម្បីចូលរួមចំណែកលើកកម្ពស់ដល់សាធារណជ នឱ្យដល់ ដឹងពីចក្ខុវិស័យ និងយុទ្ធសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍របស់ រាជរដ្ឋាភិបាល ព្រមទាំងការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធិភាព និងចែករំលែកនូវបទពិសោធន៍ថ្មីៗ និងជាជំនួយដើម្បីបង្កើនសមត្ថភាព ជំនាញជូនវិស្វករជាតិ អំពីការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការអភិវឌ្ឍ មុខ ជំនាញ ការគ្រប់គ្រងការងារ និងបរិស្ថានក្នុងបរិបទ ការផ្លាស់ប្ដូរឌីជីថល ។

សិក្ខាសាលានេះ មានវាគ្មិនជាវិស្វករស្ត្រីពីររូប ដែលបញ្ជាក់យ៉ាង ច្បាស់នូវការលើកកម្ពស់ស្រ្តីក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ប្រកបដោយ សក្តានុពលភាព។

ឯកឧត្តម សុខុម រិទី្ធវុធ មានប្រសាសន៍ថា ក្នុងយុគសម័យបច្ចេក វិទ្យាទំនើបនេះ ការបណ្ដុះបណ្ដាលវិស្វករ យុវវិស្វករ ជាកម្លាំ ងចលករ ដ៏សំខាន់មិនអាចខ្វះបាន ដើម្បីដើរតាមបច្ចេកវិទ្យាទំនើប និងចូលរួមបង្កើតគំនិតថ្មីៗ ទាញយកអត្ថប្រយោជន៍ជាអតិបរិមា ពីបច្ចេកវិទ្យាទំនើបទាំងនោះ រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ ហេតុដូច្នេះសូមសមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ ត្រង់ត្រាប់នូវរាល់ខ្លឹមសារនៃបទបង្ហាញ ដើម្បីយកទៅអនុវត្តក្នុង ពេលប្រតិបត្តិការវិជ្ជាជីវៈរបស់ខ្លួនប្រកបដោយគុណភាព និងកា រទទួលខុសត្រូវខ្ពស់។

ឯកឧត្តម សុខុម រិទ្ធីវុធ បានបន្តថា ក្រោមម្លប់សន្តិភាព បានធ្វើឱ្យ កម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យនិយាយជារួម ដោយឡែក វិស័យវិស្វកម្មសំណង់ ក៏ទទួលបានការអភិវឌ្ឍយ៉ាងខ្លាំងគួរ ឱ្យកត់សំគាល់ផងដែរ ដូចជាការរីកដុះដាល នៃអាគារខ្ពស់ៗ ស្ពានថ្នល់ខ្វាត់ខ្វែងជាសក្ខីភាព៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ
