យុវជនសង្គមស៊ីវិលសាទរចំពោះការសម្រេចចិត្តរបស់លោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់

ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានចំពោះការសម្រេចចិត្តរបស់លោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានភ្ជាប់ជាមួយលិខិតចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ដែលបានផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួចមក។

យុវជនសង្គមស៊ីវិល សូមចូលរួមគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរដ៏ត្រឹមត្រូវរបស់លោកបណ្ឌិត សាម អ៊ុន និងលោក សែម ហាក់ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើម។

កន្លងមកយុវជនសង្គមស៊ីវិលសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា តែងតែបើកចិត្តទូលាយ និងផ្តល់ឱកាសឱ្យសមាជិកគណបក្សផ្សេងៗ ដើម្បីចូលរួមជីវភាពនយោបាយ និងសកម្មជន NGO នានា ដើម្បីចូលរួមថែរក្សាសន្តិភាព ការពារសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសទាំងអស់គ្នា ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាអគ្គមគ្គុទ្ទេសន៍ដ៏ឆ្នើមដែលបាននាំសន្តិភាពពិតប្រាកដមកឱ្យព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ យុវជនសង្គមស៊ីវិលអំពាវនាវដល់បណ្តាសកម្មជននយោបាយ និងសកម្មជន NGO នានា ចូលរួមជាមួយរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសយកចំណេះដឹងវិជ្ជាជីវៈអ្នកមកបម្រើសង្គមជាតិយើងទាំងអស់គ្នា៕
ដោយ៖ពលជ័យ

ads banner