ប្រជាជនជប៉ុនរាប់ពាន់នាក់ដើរដង្ហែលិង្គយក្សពណ៌ផ្កាឈូក តាមដងផ្លូវ ក្នុងពិធីបុណ្យមួយ

តូក្យូ៖ ភ្ញៀវទេសចរណ៍ និងអ្នកស្រុករាប់ពាន់នាក់តម្រង់ជួរតាមដងផ្លូវនៃទីក្រុង Kawasaki ដើម្បីទស្សនាក្បួនដង្ហែរដែលបង្ហាញពីលិង្គយក្សពណ៌ផ្កាឈូក នៅក្នុងពិធីបុណ្យជប៉ុនតែមួយគត់ ដែលឧទ្ទិសដល់ប្រដាប់ភេទបុរស និងការមានកូន។

លោក Almir Kadric ម្ចាស់ក្រុមហ៊ុននៅប្រទេសជប៉ុន បានអះអាងថា និយាយតាមត្រង់ទៅ ប្រទេសជប៉ុនត្រូវបានគេស្គាល់ថា មានរឿងប្លែកៗ ហើយសព្វថ្ងៃនេះមិនមានករណីលើកលែងនោះទេ។ ខ្ញុំត្រូវតែនិយាយថា វាជាកន្លែងមួយ ក្នុងចំណោមកន្លែងមួយចំនួនទៀត ដែលអ្នកអាចរីករាយនឹងរឿងរ៉ាវទាំងនេះ ហើយពួកគេពិតជាមិនខ្វល់ពីអ្វីដែលមនុស្សមួយចំនួនបានគិតអវិជ្ជមានអំពីរឿងនេះនោះទេ។ ដូច្នេះខ្ញុំគិតថា វាជារឿងដ៏អស្ចារ្យមួយនៅក្នុងប្រទេសជប៉ុន ហើយរីករាយជាមួយពិធីបុណ្យទាំងនេះ។

ជាមួយគ្នានេះ លោក Monty អ្នកទេសចរណ៍មកពីប្រទេសអូស្រ្តាលី បានបញ្ជាក់ថា អស្ចារ្យណាស់… សប្បាយណាស់… ប្លែកណាស់… ដែលទទួលបានបទពិសោធន៍ប្លែកបែបនេះ។ វាពិតជាចម្លែកណាស់ ដែលខ្ញុំមកពីប្រទេសអូស្ត្រាលី ហើយបានឃើញពិធីបុណ្យចម្លែកបែបនេះ។ យើងមានពេលវេលាដ៏អស្ចារ្យ… វាពិតជាសប្បាយខ្លាំងណាស់។ ចំណែកលោក Joe Moses អ្នកទេសចរណ៍មកពីសហរដ្ឋអាមេរិក បាននិយាយដែរថា ពួកយើងបានមកប្រទេសជប៉ុន ដើម្បីក្រេបទឹកឃ្មុំរបស់យើង ហើយពួកយើងកំពុងស្វែងរកអ្វីដែលអាចចូលរួមនៅក្នុងពិធីបុណ្យផ្សេងៗ។

យើងចូលចិត្តធ្វើអ្វីដែលប្លែកៗពីវប្បធម៌ដែលយើងកំពុងទស្សនា។ យើងបានឆ្លងកាត់ពិធីបុណ្យនេះដោយចៃដន្យ ហើយចាប់ផ្តើមស្វែងរកឱកាសចូលរួមជាមួយវា ហើយបន្ទាប់មកវាហាក់ដូចជាសប្បាយខ្លាំងណាស់ ជាពិសេសយើងបានរៀនសូត្រច្រើន អំពីពិធីបុណ្យមួយនេះនៅក្នុងប្រទេសជប៉ុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner