តម្លៃប្រេងសាំងកើនឡើងរយៈពេល១០ថ្ងៃខាងមុខនេះ (Video Inside)
តម្លៃប្រេងសាំង បានកើនឡើងមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃ ខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃ ប្រេងឥន្ធនៈសម្រាប់ការលក់រវាងពីថ្ងៃទី០១ រហូតដល់ថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតាមានតម្លៃចំនួន៤ពាន់ ២៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានកើនឡើងចំនួន៥០រៀល បើធៀបទៅការលក់រយៈពេល១០ថ្ងៃមុន.. ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន ៤ពាន់១០០រៀលក្នុង១លីត្រ ដែលតម្លែនេះ គឺបានកើនឡើងចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១០ថ្ងៃមុន។
ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន៤ពាន់៩០០រៀល និងកន្លែងខ្លះទៀតមានតម្លៃចំនួន ៤ពាន់ ៨៥០រៀល ក្នុងមួយលីត្រ ។
សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។