ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ប្រគល់លិខិតថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ កម្ពុជា

ព្រះសីហនុ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌នៅកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ។

បន្ទាប់ពីបំពេញភារៈកិច្ចក្នុងការព្យាបាលជម្ងឺជូនប្រជាពរដ្ឋចប់ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ឯកឧត្តម សុឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រគល់លិខិតថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យទាំងអស់ និងពិសារអាហារសាមគ្គីរួមគ្នា នារាត្រីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ ឯកឧត្តម សុឹម យ៉ារ៉ែន ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនូវអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌នៅកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ដែលបានសហការគ្នាចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ពិសេសចំណាយពេលវេលា កម្លាំងកាយ-ចិត្ត ក្នុងការគិតគូរពីសុខុមាលភាពរបស់ប្រជាជនកម្ពុជា ។

ឯកឧត្តម សុឹម យ៉ារ៉ែន សង្ឃឹមជឿជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង និងបន្តសហការជាមួយពេទ្យកម្ពុជា ក្នុងការចុះព្យាបាលជម្ងឺនៅតំបន់ផ្សេងៗទៀត និងចែករំលែកនៅបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើនក្នុងវិស័យសុខាភិបាល និងការងារមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner