ធនាគារ វីង ពង្រីកវិសាលភាព ជាមួយនឹងការបើកសម្ពោធសាខាថ្មីក្នុងខេត្ត បន្ទាយមានជ័យ

អត្ថបទដោយ៖
CPA

បន្ទាយមានជ័យ៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនខ្មែរគ្រប់រូប បានពង្រីកវិសាលភាពរបស់ខ្លួនជាមួយនឹងការបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀតក្នុងទឹកដីខេត្តបន្ទាយមានជ័យ។

ព្រឹត្តិការណ៍នៃការបើកសម្ពោធសាខាថ្មីនេះ គឺជាដំណើរនៃការវិវឌ្ឍគួរឲ្យកត់សម្គាល់សម្រាប់ធនាគារ វីង ក្នុងការបន្តផ្តល់សេវាកម្មធនាគារឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់ ទៅ ដល់ពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេសកម្ពុជាកាលពីថ្ងៃទី៣ ខែ មេសា ឆ្នាំ២០២៣។

ទីតាំងរបស់ធនាគារ វីង សាខាខេត្តបន្ទាយមានជ័យ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ព្រះពន្លា នាក្រុងសិរីសោភ័ណ។

ពិធីសម្ពោធនេះ ត្រូវបានរៀបចំធ្វើឡើង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា និង ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោក ហាន ប៉េងក្វាង អគ្គនាយក ធនាគារ វីង បានបង្ហាញពី មោទកភាព ចំពោះការបើកសម្ពោធសាខាថ្មីក្នុងខេត្តបន្ទាយមានជ័យនេះ។
ចក្ខុវិស័យរបស់ធនាគារ វីង គឺធ្វើយ៉ាងណា ដើម្បីបើកលទ្ធភាពដល់ពលរដ្ឋគ្រប់រូប ទទួលបាននូវសេវាកម្មធនាគារដែលស្របតាមពាក្យស្លោកថា ‘ធនាគារសម្រាប់ប្រជាជនកម្ពុជា’ ។

ធនាគារ វីង ជឿជាក់ថា ការផ្តល់ លទ្ធភាពឲ្យ ប្រជាជនគ្រប់រូប ទទួលបាននូវសេវាកម្មហិរញ្ញវត្ថុ នោះនឹងមានផល ជាវិជ្ជមានយ៉ាងធំធេង ចំពោះជីវភាពរស់នៅរបស់ពួកគាត់ ។
ហើយជាមួយនឹងការបើកសម្ពោធសាខាថ្មីនេះ ធនាគារ វីង មានគោលបំណង រួមចំណែកដល់ ការ បិតគម្លាតផ្នែកហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវឧបករណ៍ ច្ចេកវិទ្យាឌីជីថលដែលងាយស្រួលប្រើប្រាស់ តួរយ៉ាងគឺកម្មវិធីWing Bank App ដែលប្រើប្រាស់បាន ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងសប្តាហ៍ នៅគ្រប់ទីកន្លែង គ្រប់ពេលវេលាទាំងអស់។

ធនាគារ វីង ប្តេជ្ញាចិត្តជួយដល់ប្រជាជនខ្មែរគ្រប់រូបទទួលបានសេវាកម្មធនាគារ ហើយ បានចាត់ទុកបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាចំណុចស្នូល ដើម្បីជំរុញការប្រើប្រាស់សេវាកម្មធនាគារឲ្យបានកាន់តែទូលំទូលាយ។ តួយ៉ាង កម្មវីធីWing Bank App ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតដល់អតិថិជនអាចប្រើប្រាស់គណនីយធនាគាររបស់ពួកគេ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ទឹក-ភ្លើង និងធ្វើ ប្រតិបត្តិការជាច្រើនទៀត បានយ៉ាងងាយស្រួលដោយមិនបាច់ចាកចេញពីផ្ទះ។

ជាមួយនឹងចំនួនអ្នកប្រើប្រាស់កម្មវិធីWing Bank App កើនឡើងដល់ជាង ១លាននាក់ ហើយភ្នាក់ងារ វីង មានរហូតដល់ទៅជាង ១១.០០០ កន្លែង បានធ្វើឲ្យធនាគារ វីង ក្លាយជាអ្នកផ្តល់សេវាទូទាត់តាមប្រព័ន្ធឌីជីថលនាំមុខគេនៅកម្ពុជា។

ដោយទទួលបាន ប្រាក់បញ្ញើជាងកន្លះពាន់លានដុល្លារអាមេរិក ធនាគារ វីង កំពុងវិវឌ្ឍខ្លួនជាស្ថាប័ននាំមុខគេក្នុងវិស័យធនាគារនៅកម្ពុជា ដែលមានអត្រាការប្រាក់ប្រាក់បញ្ញើដ៏គួរឲ្យទាក់ទាញ និងសេវាកម្មកម្ចីឌីជីថលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ បានជួយឲ្យធនាគារ វីង ទទួលបានទំនុកចិត្តកាន់តែច្រើនពីអតិថិជននៅទូទាំងប្រទេសកម្ពុជា។

ធនាគារ វីង ប្តេជ្ញាចូលរួមចំណែកជួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើន ដោយធ្វើឲ្យប្រាកដថា ប្រជាជនកម្ពុជាកាន់តែច្រើនឡើងអាចទទួលបានសេវាហិរញ្ញវត្ថុ ដែលជាការរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ៕ ដោយ ៖ ឃិន គន្ធា

ads banner