ទង់ជាតិហ្វាំងឡង់ បានលើក នៅអង្គការណាតូ ជាផ្លូវការ

ព្រុចសែល៖ ទង់ជាតិហ្វាំងឡង់ត្រូវបានលើកឡើងខ្ពស់ជាលើកដំបូង នៅឯទីស្នាក់ការរបស់អង្គការសម្ពន្ធមិត្តយោធា «ណាតូ» ស្ថិតក្នុងរដ្ឋធានីរបស់ប្រទេសប៊ែលហ្សិក។

ទង់ជាតិហ្វាំងឡង់បានលើក នៅអង្គការណាតូ ដោយគេដឹងថា ប្រទេសនេះបានចូលរួមជាផ្លូវការ ជាមួយសម្ព័ន្ធភាពមួយនេះ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងការតម្រឹមជាប្រវត្តិសាស្ត្រនៃការការពាររបស់អឺរ៉ុប ដែលបានទាក់ទាញការព្រមានខឹងសម្បារអំពី “វិធានការណ៍នេះ” ពីសំណាក់វិមានក្រឹមឡាំង។

ប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីឆ្នាំមុន បានធ្វើឱ្យប៉ះពាល់ដល់ទិដ្ឋភាពសន្តិសុខរបស់អឺរ៉ុប និងបានជំរុញឱ្យប្រទេសហ្វាំងឡង់ និងស៊ុយអែតដែលជាអ្នកជិតខាងរបស់ខ្លួន ទម្លាក់ចោលការមិនចូលបក្សសម្ព័ន្ធយោធាជាច្រើនទសវត្សរ៍។

ទង់ឈើឆ្កាង ណ័រឌីក (Nordic) ពណ៌ខៀវ និងសរបស់ប្រទេសហ្វាំងឡង់ ត្រូវបានលើកដាក់នៅខាងក្រៅទីស្នាក់ការអង្គការណាតូ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ខណៈដែលខ្លួនបានក្លាយជាសមាជិកទី ៣១ របស់សម្ព័ន្ធភាពណាតូ។

ប្រធានអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា “ហ្វាំងឡង់ឥឡូវនេះមានមិត្ត និងសម្ព័ន្ធមិត្តខ្លាំងបំផុតនៅក្នុងពិភពលោក។

យ៉ាងណាក៏ដោយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា “ចង់បិទទ្វាររបស់ណាតូ។ ថ្ងៃនេះ យើងបង្ហាញពិភពលោកថា គាត់បរាជ័យ ដែលការឈ្លានពាន និងការគំរាមកំហែងមិនដំណើរការ” ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner