អត្តពលិកកម្ពុជាមិនជោគជ័យ ប៉ុន្តែទទួលបានបទពិសោធន៍ច្រើនពីព្រឹត្តិការណ៍ Asia Cross Country Rally 2019

អត្ថបទដោយ៖
ហេង វណ្ណា

អត្តពលិកកម្ពុជាមិនជោគជ័យ ប៉ុន្តែទទួលបានបទពិសោធន៍ច្រើន ពីព្រឹត្តការណ៍ Asia Cross Country Rally 2019 ទាំងក្រុមការងារបច្ចេកទេស និងក្រុមប្រណាំង។ កីឡាករ ហូ សិទ្ធគុណ បានមានប្រសាសថា ការប្រណាំងឆ្នាំនេះ មានបទពិសោធន៍ថ្មីៗជាច្រើនដែលយើងត្រូវធ្វើយ៉ាងយកទុកដាក់ ដើម្បីត្រៀមប្រជែងយកជ័យជំនះមកវិញ។ កីឡាកររូបនេះបន្តថា ការធ្វេសប្រហែសមិនយកចិត្តទុកដាក់ពេលរថយន្តប្រណាំងចប់ទុកចោល មិនថែទាំ និងមិនបានពិនិត្យបច្ចេកទេសឡើងវិញទេ ទាល់តែជិតដល់ពេលប្រណាំងមុន៣ទៅ៤ខែទើបចាប់ផ្តើមរៀបចំ នេះជាចំណុចខ្វះខាតមួយត្រូវកែសម្រួល។ កីឡាករ ហូ សិទ្ធគុណ បន្ថែមទៀតថា កត្តាសំខាន់៣ចំនុចត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ទី១ គឺត្រូវថែរថយន្តទោះប្រណាំងរួច ឬមុនប្រណាំង ពិនិត្យបច្ចេកទេសឲ្យបានដិតដល់ជាប្រចាំ មុននឹងការប្រណាំង ទី២ ការរួបរួមសាមគ្គីគ្នា និងទី៣ គឺក្រុមទាំងមូលការស្រាវជ្រាវយល់ដឹង និងបទពិសោធន៍ពីការប្រណាំងលើទឹកដីថ្មីមួយទៀត។
 
ដោយឡែកកីឡាករ សោម សុកុសល បានបញ្ជាក់ថា ការប្រណាំងរយៈពេល១០ថ្ងៃនេះ ក្រុមប្រណាំងកម្ពុជាបានបញ្ចប់ដោយជោគជ័យ និងបទពិសោធន៍ថ្មីសម្រាប់ក្រុមទាំងមូល មិនថាលទ្ធផលយ៉ាងណានោះទេ។ អ្នកប្រណាំងរូបនេះ បន្តថា បទពិសោធន៍ឆ្នាំនេះ លោកនឹងយកទៅអភិវឌ្ឍន៍ឆ្នាំក្រោយៗទៀត ។

ចំពោះលទ្ធផលវិញ ការប្រណាំងរថយន្ត Asia Cross Country Rally 2019 ក្រុម Kara កីឡាករ សោម សុកុសល និងជំនួយការបើកបរកីឡាករ វង្ស គីមហួត បើកបររថយន្ត លេខ១១៥
ចំណាត់ថ្នាក់សរុប Over all លេខ២០ សម្រាប់ Class សាំងវិញ (T1G) ចំណាត់ថ្នាក់លេខ៦ ។ រីឯ រថយន្តលេខ១០៧វិញ បើកបរដោយកីឡាករ ហូ សិទ្ធគុណ និងជំនួយការបើកបរ កីឡាករ ពៅ តិចឡេង និងកីឡាការិនី សេង សុជាតា  ចំណាត់ថ្នាក់សរុប Over all លេខ ២៨ , សម្រាប់ Class សាំងវិញ (T1G) ចំណាត់ថ្នាក់លេខ៩៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner