រដ្ឋមន្រ្តីប្រៃសណីយ៍ ៖ កម្ពុជា ជាប្រទេសទី២ នៅក្នុងតំបន់អាស៊ីបន្ទាប់ពីសិង្ហបុរី ដែលមានថ្នាលផ្ទៀងផ្ទាត់សញ្ញាបត្រ ឬឯកសារសាធារណៈផ្សេងៗតាមរយៈឃ្យូអរកូតស្តង់ដារ
ភ្នំពេញ៖ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត មានប្រសាសន៍ថា កម្ពុជា ជា ប្រទេសទី២ នៅក្នុងតំបន់អាស៊ីបន្ទាប់ពីសិង្ហបុរី ដែលមានថ្នាលផ្ទៀង ផ្ទាត់សញ្ញាបត្រ ឬឯកសារសាធារណៈផ្សេងៗតាមរយៈឃ្យូអរ កូត( QR Code) ស្តង់ដារ។ឯកសារសាធារណៈ ឬសញ្ញាបត្រផ្សេង ដែល មានដាក់ QR Code ស្តង់ដារ អាចបើកមើលផ្ទៀងផ្ទាត់បាន តាមរយៈ វេបសាយ verify.gov.kh នៅវរបសាយប្រទេសជាដៃគូ។ ដូច្នេះ គុណ ប្រយោជន៍នៃប្រព័ន្ធនេះ គឺពិតជាត្រូវបានទទួលស្គាល់ កម្រិតអន្តរជាតិ។

ឯកឧត្តមបន្ថែមថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh មិន ត្រឹម តែជួយសំរួលនូវការកាត់បន្ថយថវិកា និងពេលវេលា ការការពារ ការក្លែងបន្លំឯកសានោះទេ តែជាសមិទ្ធផលមួយដែលបង្ហាញថា កម្ពុជា កំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឈានមុខក្នុងតំបន់ ហើយ អ្នកជំនាញបច្ចេកវិទ្យាទីជីថលកម្ពុជា ក៏អាចធ្វើការស្មើ មុខស្មើ មាត់ ជាមួយនិងដៃគូ ដទៃៗទៀតក្នុងតំបន់ផងដែរ។

សូមជម្រាបថា ឯកឧត្តមមានប្រសាសន៍បែបនេះ កាលពី រសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាស ឯកឧត្តម អញ្ជើញជា អធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋា រចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង៕
អត្ថបទ រូបភាព ង៉ាន់ ទិត្យ


