រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍៖ ដើម្បីអាចអនុវត្តរដ្ឋាភិបាល ឌីជីថល បានប្រកបដោយជោគជ័យបាន គឺត្រូវមានហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់នូវបណ្តាញឌីជីថលដែលមានភាពរឹងមាំ
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បានលើកឡើងថា ដើម្បីអាចអនុវត្តរដ្ឋាភិបាលឌីជីថល បានប្រកបដោយជោគជ័យបាន គឺត្រូវមានហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ នូវបណ្តាញឌីជីថលដែលមានភាពរឹងមាន មានសមត្ថភាពគ្រប់គ្រាន់ និងមានសុវត្ថិភាព និងសន្តិសុខខ្ពស់ ស្របពេលតែមួយក៏ត្រូវ មាន មូលធន មនុស្សដែលមានជំនាញ បច្ចេកវិទ្យាឌីជីថល ក្នុងការចូលរួមអនុវត្ត ផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា បច្ចុប្បន្ននេះ ក្រសួងក៏បានបំពេញការងារ ចំពោះមុខ យ៉ាងសកម្មក្នុងការពង្រឹងពង្រីក ការតភា្ជប់ឌីជីថល នៅគ្រប់ មធ្យោបាយ តាមរយៈការកសាងសច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការពង្រឹងនិយ័តកម្ម និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងវិស័យការ ពង្រីកវិលាលភាពគ្របដណ្តប់នៃសេវាទូរគមនាគមន៍ និងពង្រឹក សមត្ថភាព នៃបណ្តាញដែលមានស្រាប់ ។

ឯកឧត្តម ជា វ៉ាន់ដេត បញ្ជាក់ដែរថា ការអនុវត្ត គម្រោងរាយ បណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រថ្មី តភ្ជាប់ពីខេត្តព្រះ សីហនុ ទៅទីក្រុងហុងកុង ដែលមានប្រវែង ២៧១៥ គីឡូម៉ែត្រ ដើម្បីបង្កើនសមត្ថភាព តភ្ជាប់សេវាអីនធឺណិតពីក្រៅប្រទេស ចូលមកកម្ពុជា បណ្តាញតភ្ជាប់នេះ និងត្រូវបញ្ចប់នៅឆ្នាំ២០២៤ នៅពេលដែលបណ្តាញនេះត្រូវបានតភ្ជាប់ កម្ពុជា និងមានសេវា អីនធីណិតកាន់តែល្អប្រសើរ កាន់តែល្អប្រសើរ ហើយនិងលឿន ឆ្លើយតបតម្រូវការអ្នកប្រើប្រាស់គ្រប់ប្រភេទទាំងអស់ ហើយនិង អ្នកប្រើប្រាស់ទាំងអស់។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌល បច្ចេកវិទ្យា ឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាកលវិទ្យាល័យ ជាតិគ្រប់គ្រង។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ក្រសួងក៏មានគោលដៅ តភ្ជាប់ បណ្តាញខ្សែកាបអុបទិក និងអីនធើណិត ដល់គ្រប់ឃុំសង្កាត់ នៅត្រឹមឆ្នាំ២០២៧ ។ការតភ្ជាប់បណ្តាញខ្សែកាបអុបទិកនេះ ក្នុងគោលទៅដល់សាលារៀន មណ្ឌលសុខភាព សាលាឃុំ/សង្កាត់ ហើយនិងប៉ុស្តន៍នគរបាល ដើម្បីធ្វើយ៉ាងឱ្យគម្រោងដែល ក្រសួងកំពុង គិតគូរអំពីការសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាម វិទ្យាល័យ នានា ដែលមានចំនួនសរុបប្រមាណ ៥៥៨ វិទ្យាល័យ នៅទូទាំងប្រទេស ផងដែរ៕
អត្ថបទ រូបភាព ៖ ង៉ាន់ ទិត្យ
